បើអ្នកស្ថិតក្នុង​ករណីទាំងនេះ កាតព្វកិច្ចពាក់ម៉ាស​ត្រូវបានលើកលែង!

  • 2021-03-23 07:50:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាតព្វកិច្ច​នៃការពាក់​ម៉ាស ត្រូវ​បាន​លើកលែង​ចំពោះ​ករណី​ ដូចខាងក្រោម៖

-កុមារ​អាយុក្រោម ៦ឆ្នាំ ដែលមិនមែន​ជាបុគ្គល​ដែលមាន​វិជ្ជមាន​កូវីដ១៩ ឬជាបុគ្គល​ដែលមានកាតព្វកិច្ច​ធ្វើចត្តាឡីស័ក

-បុគ្គល​ដែលមិន​អាច​ពាក់ម៉ាសបាន​ដោយមូលហេតុ​កាយសម្បទា ឬមូលហេតុ​សុខភាព​ដោយមានការបញ្ជាក់​ពីគ្រូពេទ្យ

-បុគ្គល​ដែល​រស់នៅក្នុង​លំនៅឋាន​ឯកជន​ជាមួយគ្នា ក្នុងអំឡុងពេល​នៃការជួបជុំគ្នា​នៅក្នុង​លំនៅឋាន​នោះ

-ក្នុងអំឡុងពេលធ្វើដំណើរ​តាមមធ្យោបាយ​ធ្វើ​ដំណើរ​ឯកជនបិទ​តែម្នាក់​ឯកជន ឬជាមួយ​បុគ្គល​ដែល​រស់នៅ​ក្នុងលំនៅឋាន​ជាមួយគ្នា

-សម្រាប់​កីឡាករ-កីឡាការិនី ក្នុងអំឡុងពេលកំពុងហាត់សម ឬពេល​កំពុង​ប្រកួត​កីឡា ក្នុងព្រឹត្តិការណ៍​កីឡាផ្លូវការ ដែលការពាក់ម៉ាស​មិនអាចធ្វើទៅបាន

-ក្នុង​កាលៈទេសៈដែល​មានការតម្រូវ​ឱ្យដោះម៉ាស​ជាចាំបាច់ ដើម្បី​បង្ហាញ​អត្តសញ្ញាណ​បុគ្គល ឬដើម្បីទទួល​សេវាសុខាភិបាល ឬសេវាចាំបាច់​ផ្សេងទៀត

-ក្នុងកាលៈទេសៈ​នៃសកម្មភាពដែល​ចាំបាច់​ត្រូវដោះម៉ាស ជាអាទិ៍ នៅពេលបរិភាគ​អាហារ និង​ភេសជ្ជៈ ឬនៅពេលថតរូប​សម្រាប់​ប្រើប្រាស់​ដើម្បី​សម្គាល់​អត្តសញ្ញាណ​ក្នុងឯកសារ​ផ្លូវការ។

កាតព្វកិច្ច​នៃការពាក់ម៉ាសនេះ ក៏អាច​ត្រូវបានលើកលែង​ផងដែរ ចំពោះ​សិល្បករ-សិល្បការិនី​ដែល​ត្រូវ​សម្តែង​ក្នុងកម្មវិធី​សិល្បៈ​ដែលត្រូវបាន​អនុញ្ញាតដោយអាជ្ញាធរមានសមត្ថកិច្ច ឬបុគ្គល​ដែល​ត្រូវ​បញ្ចេញ​មតិ​ក្នុងកម្មវិធី​ឬកិច្ចប្រជុំផ្លូវការនានា ហើយ​ដែល​ការពាក់ម៉ាស​ជាឧបសគ្គ​សម្រាប់​ការនិយាយ​បញ្ចេញ​សំឡេង​ក្នុងលក្ខខណ្ឌ​ដែលវិធាន​សុវត្ថិភាព​សុខាភិបាល​ផ្សេងទៀត ជាអាទិ៍ ការធ្វើអនាម័យ​ដើម្បីសម្លាប់​មេរោគ ការវាស់កម្តៅ ការរក្សា​គម្លាត​សុវត្ថិភាព និង​វិធាន​សុវត្ថិភាព​ដទៃទៀត ត្រូវបាន​ធានាច្បាស់លាស់​តាមការណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ធានា​ការពារ​ការចម្លង​ ឬការឆ្លងមេរោគ​កូវីដ១៩៕

ដកស្រង់​ចេញពីប្រកាស​ស្តី «កាតព្វកិច្ច​ពាក់ម៉ាស និងកាតព្វកិច្ច​រក្សាគម្លាត​សុវត្ថិភាព​ក្នុងអំឡុងពេល​នៃការឆ្លងរាលដាល​ជំងឺកូវីដ១៩ ក្នុងសហគមន៍»

អត្ថបទថ្មី
;