ក្មេងស្រីអាយុ៧ឆ្នាំអង្គុយលេងក្នុងផ្ទះសុខៗ ស្រាប់តែត្រូវប៉ូលិសមីយ៉ានម៉ាបាញ់ចំ
- 2021-03-24 01:33:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្មេងស្រីអាយុ៧ឆ្នាំអង្គុយលេងក្នុងផ្ទះសុខៗ ស្រាប់តែត្រូវប៉ូលិសមីយ៉ានម៉ាបាញ់ចំ
ចន្លោះមិនឃើញ
ក្មេងស្រីអាយុ៧ឆ្នាំម្នាក់ ត្រូវបានស្លាប់ក្នុងផ្ទះរបស់ខ្លួន នៅពេលកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បើកការបាញ់ប្រហារទៅលើក្រុមបាតុករនៅក្រុង Mandalay កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។
បងស្រីរបស់ជនរងគ្រោះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ការពិតប៉ូលិសមីយ៉ាន់ម៉ាមានទិសដៅបាញ់ទៅលើឪពុករបស់នាង ប៉ុន្តែបែរជាត្រូវប្អូនស្រីដែលកំពុងតែអង្គុយលេងក្នុងផ្ទះទៅវិញ។
ក្នុងការបាញ់ប្រហារនេះ បុរស២នាក់ទៀត ក៏ត្រូវបានស្លាប់ផងដែរ។
គួរដឹងដែរថា បើតាមអ្នកនាំពាក្យរដ្ឋាភិបាលយោធា លោក Zaw Min Tun បាននិយាយថា ក្រុមបាតុករប្រមាណ ១៦៤នាក់ហើយត្រូវបានស្លាប់ ហើយលោកក៏បញ្ជាក់ពីភាពសោកស្តាយជុំវិញការស្លាប់នេះផងដែរ ព្រោះពួកគេសុទ្ធតែជាពលរដ្ឋមីយ៉ាន់ម៉ា។ ការនិយាយបែបនេះ មួយថ្ងៃក្រោយសហភាពអឺរ៉ុប និងអាមេរិក ដាក់ទណ្ឌកម្មបន្ថែមលើពួកយោធាដែលពាក់ព័ន្ធនឹងរដ្ឋប្រហារ។
ដោយឡែកក្រុមសកម្មជន អះអាងថា មនុស្សយ៉ាងហោចណាស់ ២៦១នាក់ហើយ ត្រូវបានស្លាប់ក្នុងការបង្រ្កាបរបស់កម្លាំងសន្តិសុខមីយ៉ាន់ម៉ា៕