Toyota VIOS ស៊េរីឆ្នាំ២០២១ លក់នៅខ្មែរតម្លៃល្មមទិញជិះអត់ប៉ុណ្ណឹង?
- 2021-03-24 01:47:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Toyota VIOS ស៊េរីឆ្នាំ២០២១ លក់នៅខ្មែរតម្លៃល្មមទិញជិះអត់ប៉ុណ្ណឹង?
ចន្លោះមិនឃើញ
Toyota VIOS ជាប្រភេទរថយន្ត Sedan ដែលមានភាពពេញនិយមគួរសមនៅប្រទេសកម្ពុជា។ រថយន្តខ្នាតតូចនេះ នៅតែប្រើម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១០៥សេះដដែល ហើយដំណើរការដោយប្រអប់លេខអូតូ ៧វគ្គ CVT និងប៉ុងមួយវិលកង់មុខ។
VIOS ស៊េរីឆ្នាំ២០២១ មានការរចនាផ្នែកខាងក្នុងរបស់វានៅតែមិនផ្លាស់ប្តូរ ដោយមានកុងទ័រទំហំ ៤,២អ៊ីញ, អេក្រង់កម្សាន្តទំហំ ៧អ៊ីញ អាចភ្ជាប់មុខងារ Android Auto និង Apple CarPlay និង Speaker ៦គ្រាប់ជាដើម។ ចំពោះកម្រិតស៊ីសាំងរបស់វាវិញគឺខ្ទង់ ៤លីត្រ/១០០គីឡូម៉ែត្រ។
ជាមួយការចនារូបរាងលក្ខណៈ AERO Dynamic ដែលផ្នែកខាងមុខនៃរថយន្តបំពាក់មកជាមួយ ភ្លើង Daytime Running Light ប្រើប្រាស់ពេលថ្ងៃកាន់តែទាក់ទាញ។ បច្ចុប្បន្ន VIOS ស៊េរី២០២១ ដាក់លក់នៅទីផ្សារប្រទេសកម្ពុជា មានតម្លៃប្រមាណជា ៣១ ៩០០ ដុល្លារ។
VIOS មានបំាក់មកចាមួយពោងសុវត្ថិភាព ៧ ប្រព័ន្ធហ្វ្រាំងសុវត្ថិភាព (ABS) និង (BA) ប្រព័ន្ធបែងចែកកម្លាំងសម្ពាធហ្វ្រាំង (EBD) ប្រព័ន្ធគ្រប់គ្រងលំនឹង (VSC)ប្រព័ន្ធគ្រប់គ្រង់ទំនាញសកម្ម (TRC) ប្រព័ន្ធ ជំនួយឡើងចំណោត (HAC) ប្រព័ន្ធ Follow Me Home និងមាន Sensor មុខក្រោយដើម្បីការពារការប៉ះទង្គិច រួមជាមួយមុខងារ Blind Spot Warning, Rear Cross Vehicle Warning, Lane Departure Warning និង ហ្វ្រាំងអូតូ ផងដែរ៕
ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទានរថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិត សូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕