តិចទៀត​កិច្ចប្រជុំ​ធំៗក្នុងលោក ​មេដឹកនាំ​នានា​នឹង​ទៅជួបមុខគ្នាវិញហើយ!

  • 2021-03-24 03:02:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់ពីប្រជុំតាម​ប្រព័ន្ធវីដេអូ​ប្រមាណ១ឆ្នាំមក ហើយមិនយូរទៀតទេ បណ្តាមេដឹកនាំពិភពលោក​នឹងវិលទៅជួបមុខគ្នា ពោលគឺ​ទៅចូលរួមកិច្ចប្រជុំ​ផ្ទាល់តែម្តង បន្ទាប់ពីពួកគេបាន​ចាក់វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ១៩រួច។

ជាការកត់សម្គាល់​ ប្រធានាធិបតីកូរ៉េខាងត្បូង លោក ម៉ូន ចេអ៊ីន បាន​ចាក់វ៉ាក់សាំង AstraZeneca ដូសទីមួយ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ​២០២១ ដើម្បីត្រៀម​ធ្វើ​ដំណើរទៅចូលរួម​កិច្ចប្រជុំ​កំពូល​ G7 នៅអង់គ្លេស នៅខែមិថុនា​ ឆ្នាំ​២០២១ខាងមុខនេះ។

លោក Kang Min Seok អ្នកនាំពាក្យ​ការិយាល័យ​ប្រធានាធិបតី ឱ្យដឹងថា លោក ម៉ូន ចេអ៊ីន បាន​ចាក់វ៉ាក់សាំង​នៅ​មណ្ឌល​ថែទាំ​សុខភាព​សាធារណៈមួយកន្លែង​ក្នុងក្រុងសេអ៊ូល បន្ទាប់​មកក៏ត្រឡប់ទៅធ្វើការ​ភ្លាមៗ ដោយមានសុខភាព​ល្អធម្មតា។ ភរិយា និង​មន្រ្តី៩រូប​ដែលនឹងអមដំណើរ​ជាមួយលោក ម៉ូន ចេអ៊ីន ទៅអង់គ្លេស ក៏បាន​ចាក់វ៉ាក់សាំងនេះផងដែរ។

សូម​ជម្រាប​ថា កូរ៉េខាងត្បូង ពុំមែនជាសមាជិក G7 នោះទេ ប៉ុន្តែនាយករដ្ឋមន្រ្តី​អង់គ្លេស បានអញ្ជើញ​កូរ៉េខាងត្បូង ឥណ្ឌា និងអូស្ត្រាលី ចូលរួមធ្វើជាភ្ញៀវកិត្តិយស។

លោកប្រធានាធិបតីកូរ៉េ បានជំរុញ​ឱ្យ​បង្កើនល្បឿន​ចាក់វ៉ាក់សាំង ដើម្បីឱ្យ​ប្រជាជន​អាចឆាប់វិលទៅរក​ជីវិត​ធម្មតាវិញ៕

ប្រភព៖ Channelnewsasia

អត្ថបទថ្មី
;