រដ្ឋមន្រ្តី​ការបរទេស​តៃវ៉ាន់៖ បើអ្នកទិញ​វ៉ាក់សាំង​ចិន កុំប្រើ​លុយ​តៃវ៉ាន់​របស់​យើង

  • 2021-03-24 07:52:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ការបរទេស​តៃវ៉ាន់ បាន​សន្យា​ផ្តល់ជំនួយ (លុយ) ដល់សម្ព័ន្ធមិត្ត​របស់ខ្លួន​ដើម្បីទិញវ៉ាក់សាំងប្រទេសផ្សេងៗ ឱ្យតែមិនមែនជាវ៉ាក់សាំងចិន។

លោក Joseph Wu រដ្ឋមន្រ្តី​ការបរទេសតៃវ៉ាន់ បាន​ថ្លែងទៅកាន់សភា​នាថ្ងៃទី២៤ ខែមីនា ឆ្នាំ​២០២១ថា លក្ខខណ្ឌ​នៃជំនួយតៃវ៉ាន់ គឺ​មិនអនុញ្ញាតឱ្យ​ទិញវ៉ាក់សាំងចិន ប៉ុន្តែបើទិញវ៉ាក់សាំងចិន គឺមិនអាចប្រើលុយ​តៃវ៉ាន់បានឡើយ។

គួរដឹងថា ប្រទេស​ដែលនៅមានទំនាក់ទំនងជាមួយតៃវ៉ាន់ ​នៅសល់តែ១៥ប៉ុណ្ណោះ ហើយសុទ្ធតែ​ជា​ប្រទេស​ក្រីក្រ នៅអាមេរិកឡាទីន ការ៉ាប៊ីន និងប៉ាស៊ីហ្វិក ខណៈក្រុងប៉េកាំង​កំពុងព្យាយាមអូសទាញប្រទេស​ទាំងនោះ៕

ប្រភព៖ Channelnewsasia

អត្ថបទថ្មី
;