ពូទីន ចាក់វ៉ាក់សាំងហើយ តែគ្មានរូបថត ហើយ​ក៏មិនដឹង​ថាចាក់​វ៉ាក់សាំងមួយណាដែរ

  • 2021-03-25 02:47:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​រុស្ស៊ី លោក វ្លាឌីមៀ ពូទីន បាន​ចាក់វ៉ាកសាំងបង្ការជំងឺកូវីដ១៩ដូសទីមួយ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ​២០២១ ប៉ុន្តែជាការចាក់បិទទ្វារ​ដោយមិនឱ្យមានការថតវីដេអូ ឬថតរូបអ្វីឡើយ ជាងនេះ​ទៅទៀត​ក៏មិនដឹង​ថា លោកចាក់វ៉ាក់សាំងមួយណាដែរ។

បើតាមគណនីទ្វីតធើឈ្មោះ «Sputnik V» បានបង្ហោះថា លោក ពូទីន បាន​ចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ប៉ុន្តែមិនបានបញ្ជាក់​អំពីប្រភេទ​វ៉ាក់សាំង​ដែល​លោកបាន​ចាក់ឡើយ។ គួរបញ្ជាក់​ថា Sputnik V គឺឈ្មោះ​វ៉ាក់សាំងរបស់​ប្រទេសរុស្ស៊ី។

អ្នកនាំពាក្យ​វិមានគ្រែមលីន លោក Dmitry Peskov បាន​បដិសេធ​មិនបញ្ជាក់​អំពីប្រភេទវ៉ាក់សាំង​ដែលលោក ពូទីន បានចាក់ ហើយក៏មិនព្រម​បញ្ចេញ​រូបថត ឬវីដេអូ​ឡើយ។ លោក​បានត្រឹមតែនិយាយថា ការចាក់​វ៉ាក់សាំង​របស់​លោក ពូទីន គឺ​ជាគំរូដ៏ល្អមួយ​សម្រាប់ពលរដ្ឋរុស្ស៊ី។

លោកបាន​ឱ្យដឹងថា ប្រជាជន​រុស្ស៊ី ប្រមាណ ៤,៣លាននាក់ហើយក្នុងចំណោមប្រជាជនសរុប ១៤៤លាននាក់ បានចាក់វ៉ាក់សាំង២ដូស ដែល​ជាវ៉ាក់សាំង​ផលិត​ក្នុងស្រុក។

រុស្ស៊ី បាននឹង​កំពុងដំណើរការ​ចាក់វ៉ាក់សាំង Sputnik V ឱ្យប្រជាជន​ខ្លួន និងនាំចេញទៅក្រៅប្រទេស។ ទន្ទឹមនេះ រុស្ស៊ី ក៏បាន​អនុញ្ញាតឱ្យប្រើប្រាស់បន្ទាន់នូវវ៉ាក់សាំងក្នុងស្រុក ២ទៀតដែរ គឺ EpiVacCorona និង CoviVac៕

ប្រភព៖ Reuters

អត្ថបទថ្មី
;