នាយករដ្ឋមន្រ្តីថ្មីរបស់ឡាវ ដាក់ចេញគោលនយោបាយបន្ទាន់៧ចំណុច ស្រោចស្រង់ប្រទេសឡើងវិញ
- 2021-03-25 06:26:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយករដ្ឋមន្រ្តីថ្មីរបស់ឡាវ ដាក់ចេញគោលនយោបាយបន្ទាន់៧ចំណុច ស្រោចស្រង់ប្រទេសឡើងវិញ
ចន្លោះមិនឃើញ
លោក Phankham Viphavanh នាយករដ្ឋមន្រ្តីថ្មីនៃប្រទេសឡាវ បានដាក់ចេញគោលនយោបាយបន្ទាន់ ៧ចំណុច សម្រាប់រយៈពេល៥ឆ្នាំ ពីឆ្នាំ ២០២១ ដល់ ២០២៥ ជាពិសេសគឺសម្រាប់ស្រោចស្រង់ប្រទេសឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ១៩។
គោលនយោបាយ ៧ចំណុចរួមមាន៖
១. ដោះស្រាយបញ្ហាបំណុលសាធារណៈ និងហិរញ្ញវត្ថុ
២. ចាត់វិធានការប្រឆាំងអំពើពុករលួយ គ្រឿងញៀន និងសុវត្ថិភាពចរាចរណ៍
៣. ស្រោចស្រង់សេដ្ឋកិច្ចឡើងវិញ ដូចជាបង្កើតការងារ និងការកាត់បន្ថយការពឹងផ្អែកលើធនធានធម្មជាតិ
៤. ជំរុញផលិតផល និងសេវាកម្ម
៥. កាត់បន្ថយគម្លាតខុសគ្នារវាងអ្នកទីក្រុង និងអ្នកជនបទ លើសេវាសាធារណៈ សុខាភិបាល និងការអប់រំ
៦. ការអភិវឌ្ឍធនធានមនុស្ស
៧. បង្កើនតម្លៃរូបិយបណ្ណ។
នាយករដ្ឋមន្រ្តីថ្មីរូបនេះ រំពឹងថា ឡាវនឹងសម្រេចកំណើនសេដ្ឋកិច្ចមិនឱ្យទាបជាង ៤% ក្នុងមួយឆ្នាំឡើយ និងជួយឱ្យប្រទេសចាកចេញពីឋានៈប្រទេសក្រីក្របន្តិចម្តងៗ៕