កប៉ាល់មួយ​នេះ ធ្វើឱ្យគេខាតអស់ជិត ១០ពាន់លានដុល្លារមួយថ្ងៃ!

  • 2021-03-25 07:32:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កប៉ាល់​ដឹកកុងតឺន័រមួយគ្រឿង​ដែលមានទំហំស្មើទីលានបាល់ទាត់៤ បាន​ជាប់គាំង​បិទច្រកផ្លូវ​ទឹកព្រែកជីកស៊ុយអេ ក្នុងប្រទេសអេហ្ស៊ីប ធ្វើឱ្យ​ខាត​បង់​ទឹកប្រាក់​ប្រមាណ ៩,៦ពាន់លានដុល្លារក្នុងមួយថ្ងៃ។ នេះបើតាមការគណនារបស់​ Lloyd's List ដែលជាព្រឹត្តិបត្រព័ត៌មានដ៏ចំណាស់បំផុតមួយ ដែលសរសេរ​អំពីការដឹកជញ្ជូន​ក្នុងពិភពលោក។

កប៉ាល់​ដែល​ជាប់គាំងប្រវែង ៤០០ម៉ែត្រនេះ ត្រូវបានខ្យល់ខ្លាំងវាយបកធ្វើឱ្យវាប្តូរទិសដៅ បាំងផ្លូវទឹក​ទាំងស្រុង តាំងពីដើមសប្តាហ៍នេះ ដោយកំពុងរង់ចាំ​ការជួយ​សង្គ្រោះ។

Lloyd's List បាន​វាយតម្លៃឃើញ​ថា ការខាតបង់​តម្លៃការដឹកជញ្ជូន​ពីផ្នែកខាងលិចនៃព្រែកជីក ប្រហែល ៥,១ពាន់លានដុល្លារ និង​ដឹកជញ្ជូន​ពី​ផ្នែកខាងកើត ខាតបង់ប្រហែល ៤,៥ពាន់លានដុល្លារ។

ព្រឹត្តិបត្រព័ត៌មាននេះ ប៉ាន់ស្មានថា កប៉ាល់​ ១៦៥គ្រឿង កំពុងរង់ចាំ​ឆ្លងកាត់​ព្រែកជីកនេះ ប៉ុន្តែបើតាម​ទិន្នន័យ​ដែលទទួលបាន​ដោយ Bloomberg គឺមានកប៉ាល់ ១៨៥គ្រឿងកំពុងរង់ចាំ ដោយ​សារការបិទផ្លូវជាប់របស់កប៉ាល់​ខាងលើ៕

ប្រភព៖ Straits Times

អត្ថបទថ្មី
;