ម្សិលមិញ ប្រទេស​ធំបំផុត​មួយ​នៅអាស៊ាន ទទួលបាន​វ៉ាក់សាំង Sinovac ដល់ទៅ ១៦លានដូស

  • 2021-03-26 02:13:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វ៉ាក់សាំង​កូវីដ១៩ របស់​ក្រុមហ៊ុនចិន Sinovac ចំនួន១៦លានដូស ត្រូវបាន​បញ្ជូន​ទៅដល់​ប្រទេស​ឥណ្ឌូណេស៊ី កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ​២០២១។

ជាសរុបមកដល់ពេលនេះ ឥណ្ឌូណេស៊ី​ទទួលបាន​វ៉ាក់សាំងកូវីដ១៩ (Sinovac + AstraZeneca) ប្រមាណ ៥៣,៥លានដូសហើយ ដែលនេះ​គឺ​ជាដំណាក់កាលទី៧ នៃការទទួលបានវ៉ាក់សាំង។ ក្នុងនោះ៖

-ដំណាក់កាលទី១ នៅថ្ងៃទី៦ ធ្នូ ២០២០៖ ១,២លានដូស

-ដំណាក់កាលទី២ នៅថ្ងៃទី៣១ ធ្នូ ២០២០៖ ១,៨លានដូស

-ដំណាក់កាលទី៣ នៅថ្ងៃទី១២ មករា ២០២១៖ ១៥លានដូស

-ដំណាក់កាលទី៤ នៅថ្ងៃទី ១ កុម្ភៈ ២០២១៖ ១០លានដូស

-ដំណាក់កាលទី៥ នៅថ្ងៃទី២ មីនា ២០២១៖ ១០លានដូស

-ដំណាក់កាលទី៦ (AstraZeneca) នៅថ្ងៃទី៨ មីនា ២០២១៖ ១,១លានដូស។

សូមជម្រាប​ថា ឥណ្ឌូណេស៊ី បាន​ចាប់ផ្តើម​កម្មវិធីចាក់វ៉ាក់សាំង នៅថ្ងៃទី១៣ មករា ២០២១ ដោយមាន​គោលដៅចាក់ឱ្យ​ប្រជាជន ១៨១,៥លាននាក់​ត្រឹមឆ្នាំក្រោយ។ មកដល់ពេលនេះ ឥណ្ឌូណេស៊ី បានចាក់វ៉ាក់សាំងប្រមាណជាង ៩,៧លានដូស ឱ្យប្រជាជន ក្នុងនោះអ្នកចាក់បាន២ដូស មាន ១,១% ​នៃប្រជាជនសរុប និង ២,៥% ចាក់បាន១ដូស៕

ប្រភព៖ Xinhua

អត្ថបទថ្មី
;