បៃឌិនថាឱ្យតែនៅកាន់តំណែង លោកមិនអនុញ្ញាតឱ្យចិន វ៉ាដាច់អាមេរិកបានឡើយ
- 2021-03-26 07:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បៃឌិនថាឱ្យតែនៅកាន់តំណែង លោកមិនអនុញ្ញាតឱ្យចិន វ៉ាដាច់អាមេរិកបានឡើយ
ចន្លោះមិនឃើញ
ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានអះអាងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ថា ឱ្យតែនៅលោកនៅកាន់តំណែងលោកនឹងទប់ស្កាត់មិនឱ្យចិនវ៉ាដាច់អាមេរិក ក្លាយជាមហាអំណាចលេខមួយក្នុងពិភពលោកបានឡើយ។
លោក បៃឌិន បានរំលឹកថា ក្នុងអំឡុងពេលលោកកាន់តំណែងជាអនុប្រធានាធិបតីជំនាន់រដ្ឋបាលអូបាម៉ា លោកបានចាត់ទុកប្រធានាធិបតីចិន ជាជនផ្តាច់ការ មិនមែនប្រជាធិបតេយ្យដែលជាគន្លឹះសម្រាប់អនាគតនោះទេ។
ថ្លែងទៅកាន់អ្នកកាសែតនៅសេតវិមាន បៃឌិន លើកឡើងយ៉ាងដូច្នេះថា៖ «ចិនមានគោលដៅធំណាស់ក្នុងការក្លាយជាអ្នកដឹកនាំពិភពលោក ជាប្រទេសមានជាងគេ និងអំណាចខ្លាំងជាងគេ។ រឿងនោះ នឹងមិនកើតឡើងឡើយ ព្រោះអាមេរិកកំពុងបន្តរីកលូតលាស់»។
យ៉ាងណាមិញ លោក បៃឌិន បានប្រាប់ច្បាស់ៗទៅលោកប្រធានាធិបតីចិន ស៊ី ជិនពីង ថា អាមេរិកមិនចង់ប្រឈមមុខដាក់គ្នាជាមួយចិនទេ ប៉ុន្តែលោកទទូចឱ្យចិនគោរពច្បាប់អន្តរជាតិ ពោលគឺជាពាណិជ្ជកម្ម និងការប្រកួតប្រជែងដោយស្មើភាព ព្រមទាំងគោរពសិទ្ធិមនុស្ស៕