សំដី​មុឹងម៉ាត់​! ​គ្រូ​បង្គោល​ជម្រើសជាតិ​ កម្ពុជា ប្តេជ្ញា​ចិត្ត​លះបង់​ខ្លួន​ប្រាណ​និង​ឆន្ទៈកសាង​ក្រុម​ឲ្យ​ខ្លាំង​​

  • 2021-03-28 05:35:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​លោក​ RYU HIROSE ដែល​ជា​​ ​គ្រូ​បង្គោលថ្មី​របស់​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ កម្ពុជា ​ទើប​នឹង​បាន​តែងតាំង​កាល​ពី​ថ្ងៃ​ទី ២៦ ខែមិនា​ថ្មីៗ​នេះ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ផ្ទាល់​ខ្លួន​ថា​ ​លោក​នឹង​ទទួល​ខុស​ត្រូវ​លើ​គ្រប់​បញ្ហា​ដែល​កើត​ឡើង​ ​ទោះ​បី​មាន​ភាព​លំបាក​និង​ស្មុគស្មាញ​យ៉ាង​ណា​ក៏​ដោយ។

​លោក​បាន​បញ្ជាក់​ថា៖ ​“ចាប់​ពី​ពេល​នេះ​ត​ទៅ​ ​​ខ្ញុំ​នឹង​លះ​បង់​ខ្លួន​ប្រាណ​ ឆន្ទៈ​របស់​ខ្ញុំ​ និង​យក​បទពិសោធន៍​ដែល​បាន​ពី​អាជីព​ជា​គ្រូ​បង្វឹក​បាល់​ទាត់​ទាំង​ប៉ុន្មាន​ ​ដើម្បី​ជួយ​​បណ្ដុះ​បណ្ដាល​ឲ្យ​កីឡាករ​មាន​ការ​អអភិវឌ្ឃន៍​រីកចម្រើន​ទៅ​មុខ​ និង​កសាង​ក្រុម​មួយ​ដែល​ខ្លាំង​សម្រាប់​ប្រកួត​ប្រជែង​ជាមួយ​ក្រុម​នៅ​ក្នុង​តំបន់​អាស៊ី​ ​និង​ពិភពលោក​ផង​ដែរ។”

រូបភាពដោយ៖ FFC

​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ​គ្រូ​បង្វឹក​ជនជាតិ​ជប៉ុន​រូប​នេះ​​បាន​ប្រាប់​ថា ​លោក​ពិត​ជា​សប្បាយ​ចិត្ត​ដែល​បាន​ក្លាយ​ជា​ ​គ្រូ​បង្វឹក​ក្រុម​ជម្រើសជាតិ​ ​កម្ពុជា ​ហើយ​ក៏​សូម​អរគុណ​ដល់​បងប្អូន​អ្នកគាំទ្រ​បាល់​ទាត់​កម្ពុជា​​​ជួប​តែ​សំណាង​ល្អ​។

​ជម្រាប​ជូន​ផង​ដែរ​ថា ​ប្រវត្តិរូប​ត្រួសៗ​របស់​លោក​ ​Ryu Hirose ​មាន​វ័យ ​៥៦ ឆ្នាំ​ កាន់​អាជ្ញាប័ណ្ណ​គ្រូ​បង្វឹក​កម្រិត​ ​AFC “A” Licence ។ ​លោក​ធ្លាប់​ជា​អតីត​គ្រូ​បង្វឹក​ក្រុម​យុវជន​នៃ​​ក្លឹបធំ​មួយ​​ក្នុង​ប្រទេស​ចិនគឺ​ ក្លឹប​ Guangzhou ហើយ​លោក​ក៏​ធ្លាប់​ជា​គ្រូបង្វឹក​របស់​ក្លឹប​ថៃ​ដែល​លេង​នៅលីគ​ ២ ​គឺ​ក្លឹប​ Samut Prakan ​អំឡុង​រដូវកាល ២០១៩ ​បច្ចុប្បន្ន​ក្លឹប​មួយ​នេះ​បាន​ឡើង​មក​កាន់​លីគ​កំពូល​ថៃ​។

លោក Ryu Hirose កាល​នៅ​ដឹក​នាំ​ក្រុម​លីគ ២ ថៃ Samut Prakan

​ភារកិច្ច​ចម្បង​ក្នុង​ការ​កាន់​តំណែង​នេះ​ ​លោក​នឹង​ត្រូវ​ដឹកនាំ​ក្រុម​ ​ប្រកួតជម្រុះជុំទី២ FIFA World Cup Qatar 2022 នាអំឡុងពាក់កណ្តាលឆ្នាំ២០២១ ​ចំនួន៣ប្រកួត, ការប្រកួតជម្រុះពានរង្វាន់ AFC Asian Cup, AFF Suzuki Cup និងព្រឹត្តិការណ៍ SEA Games លើកទី៣១ នាខែវិច្ឆិកា-ធ្នូ ឆ្នំា២០២១ នៅប្រទេសវៀតណាម និងការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ៕

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;