អត់លុយទិញ​! ប្រធានាធិបតី​វេណេហ្ស៊ុយអេឡា ចង់យកប្រេង ដោះដូរជាមួយ​វ៉ាក់សាំង

  • 2021-03-29 04:01:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ បាន​បង្ហើបគំនិតរបស់លោកថា ចង់យកប្រេងកាត ដោះដូរជាមួយ​វ៉ាក់សាំង ប៉ុន្តែលោកមិនបានលម្អិត​ជុំវិញរឿងនេះទេ។

បើតាម​លោក ម៉ាឌូរ៉ូ ឱ្យដឹងថា វេណេហ្ស៊ុយអេឡា កំពុង​ធ្វើការ​ក្នុងការទិញវ៉ាក់សាំងពី​យន្តការ COVAX តាមរយៈ​មូលនិធិ​របស់​ប្រទេស​នេះ​ដែលត្រូវបានបង្កក​នៅក្រៅប្រទេស​ដោយសារការដាក់ទណ្ឌកម្ម និង​តាមរយៈ​ការដឹកប្រេង។

ថ្លែង​តាម​កញ្ចក់ទូរទស្សន៍កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ​២០២១ លោកប្រធានាធិបតី​បានបញ្ជាក់ដូច្នេះថា៖ «វេណេហ្ស៊ុយអេឡា មាន​ប្រេងកាត និងមាន​អតិថិជន ដែល​នឹងទិញ​ប្រេងរបស់យើង។ យើងបាន​ត្រៀម និងរៀបចំ​ប្រេងកាត សម្រាប់​ដោះដូរយកវ៉ាក់សាំង ប៉ុន្តែយើងនឹង​សុំអង្វរនរណាម្នាក់ទេ»។

គួរដឹងថា វេណេហ្ស៊ុយអេឡា បាន​ទទួលវ៉ាក់សាំង​ជាច្រើនដូស​រួចមកហើយ​ពីសម្ព័ន្ធមិត្ត​រុស្ស៊ី និងចិន៕

ប្រភព៖ Reuters

អត្ថបទថ្មី
;