រឿង Vaccine Passport! ជប៉ុន គ្រោងធ្វើដូចចិន និង EU ដែរ
- 2021-03-29 09:32:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង Vaccine Passport! ជប៉ុន គ្រោងធ្វើដូចចិន និង EU ដែរ
ចន្លោះមិនឃើញ
ជប៉ុនគ្រោងផ្តល់បណ្ណសម្គាល់ការចាក់វ៉ាក់សាំងឌីជីថល ឱ្យពលរដ្ឋដែលបានចាក់វ៉ាក់សាំងកូវីដ១៩ ដែលនេះគឺធ្វើដូចជា ចិន សហភាពអឺរ៉ុប និងប្រទេសមួយចំនួនទៀត ក្នុងគោលបំណងជំរុញការធ្វើដំណើរចេញចូលប្រទេស។
ស្របតាមស្តង់ដាអន្តរជាតិ បណ្ណសម្គាល់នេះ អាចនឹងត្រូវបានគ្រប់គ្រងនៅលើកម្មវិធីទូរសព្ទ (mobile app) ដោយអនុញ្ញាតឱ្យពលរដ្ឋជប៉ុន បង្ហាញភស្តុតាងនៃបណ្ណចាក់វ៉ាក់សាំងនេះ នៅពេលធ្វើដំណើរទៅក្រៅប្រទេស។
បន្ថែមពីនេះ បណ្ណសម្គាល់ឌីជីថលជប៉ុន គឺនឹងផ្តល់ឱ្យសម្រាប់ជនបរទេសដែលចាក់វ៉ាក់សាំងក្នុងប្រទេសផងដែរ ដោយមិនខ្វល់ថាពួកគេបន្តស្នាក់នៅជប៉ុន ឬត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ៕