វិចិត្រការនី ជា សិរី និងអាដាណា ម៉ម-ឡឺហ្គ្រោស យកថវិកា ៦ម៉ឺនដុល្លារពីការលក់ និងដេញថ្លៃគំនូររបស់ខ្លួនជួយសង្គម
- 2021-03-30 04:47:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិចិត្រការនី ជា សិរី និងអាដាណា ម៉ម-ឡឺហ្គ្រោស យកថវិកា ៦ម៉ឺនដុល្លារពីការលក់ និងដេញថ្លៃគំនូររបស់ខ្លួនជួយសង្គម
ចន្លោះមិនឃើញ
ថវិកា ៦ម៉ឺនដុល្លារដែលប្រមូលពីការលក់ និងដេញថ្លៃផ្ទាំងគំនូរសិល្បករ ជា សិរី និង អាដាណា ម៉ម-ឡឺហ្គ្រោស ត្រូវបានយកទៅជួយដល់អង្កការ ៣ ដើម្បីបន្តសកម្មភាពជួយសហគមន និងប្រជាជនកម្ពុជា។
សិល្បករសហសម័យ ជា សិរី បានលើកឡើងថា «ខ្ញុំពិតជាមានក្តីសោមនស្សរីករាយ ដែលបានឃើញភាពជោគជ័យនៃការតាំងពិព័រណ៍ “សិល្បៈនៃការចែករំលែក” និងការគាំទ្រដ៏លើសលុបពីបងប្អូនទាំងអស់គ្នា។ យើងផ្តួចផ្តើមការតាំងពិព័រណ៍នេះឡើង ដើម្បីជាប្រយោជន៍ដល់សង្គមនិងបំផុសស្មារតីសាមគ្គីភាព ហើយខ្ញុំអាចនិយាយបានថា យើងសម្រេចគ្រប់គោលដៅទាំងអស់ ទាំងការរៃអង្គាសថវិកា និងការចែករំលែកសាររបស់កម្មវិធីនេះ។ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនពូមីងទាំងអស់ ដែលបានចូលមើលការតាំងពិព័រណ៍របស់យើងដោយផ្ទាល់ ឬលើបណ្តាញសង្គម បានជួយទិញគំនូរឬវត្ថុអនុស្សាវរីយ៍ បានបរិច្ចាគជាថវិកា និងបានបង្ហាញការគាំទ្រចំពោះកម្មវិធីរបស់យើង»។
សិល្បករ អាដាណា ម៉ម-ឡឺហ្គ្រោស «ខ្ញុំមានក្តីរំភើបដោយបានឃើញបងប្អូនគ្រប់គ្នាគាំទ្រ និងផ្តល់ក្តីស្រឡាញ់ចំពោះការតាំងពិព័រណ៍ “សិល្បៈនៃការចែករំលែក” យ៉ាងច្រើនបែបនេះ។ វាជាសក្ខីភាពដែលបង្ហាញយ៉ាងច្បាស់ថា យើងអាចបង្កើតការផ្លាស់ប្តូរវិជ្ជមានជាច្រើន នៅពេលយើងរួមសាមគ្គីគ្នាដោយសុច្ឆន្ទៈ មិនថាកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ។ ថវិកាដែលរៃអង្គាសបានពីការលក់គំនូរ ជាដើម នឹងត្រូវប្រើប្រាស់ដើម្បីជួយគាំទ្រសកម្មភាពអង្គការទទួលផលទាំងបី ដូចអ្វីដែលបានគ្រោងទុក។»
គួរបញ្ជាក់ថា ក្រៅពីតួនាទីជាន់ខ្ពស់ក្នុងសង្គមខ្មែរជាឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា លោកស្រី ជា សេរី គឺជាវិចិត្រការនីម្នាក់ដែលល្បីក្នុងសង្គមសិល្បសហសម័យកម្ពុជាមួយរូបផងដែរ។ ស្នាដៃរបស់លោកជំទាវភាគច្រើនគឺត្រូវការតាំងនៅក្នុងសារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន ហៅកាត់ ស.ស.រ និងមួយចំនួនត្រូវបាន អ្នកស្រឡាញ់ស្នាដៃសិល្ប:(Collector) មួយចំនួនជាវយក៕