កំពត ក្លាយជាខេត្តទី៤ ដែលមានក្រុង២!
- 2021-03-30 09:24:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំពត ក្លាយជាខេត្តទី៤ ដែលមានក្រុង២!
ចន្លោះមិនឃើញ
ក្នុងចំណោមរាជធានី-ខេត្ត ទាំង ២៥ ទូទាំងព្រះរាជាណាចក្រកម្ពុជា មានខេត្ត ៤ ដែលមានក្រុង ២ ខណៈខេត្តផ្សេងទៀត មានក្រុង១ប៉ុណ្ណោះ។
ខេត្តទាំង ៤ នោះ មានដូចខាងក្រោម៖
១. ខេត្តស្វាយរៀង
ខេត្តស្វាយរៀង ចែកចេញជាក្រុង ២ និងស្រុក ៦។
ក្រុង ២ របស់ខេត្តស្វាយរៀង គឺ ក្រុងស្វាយរៀង និងក្រុងបាវិត ។ ចំណែកស្រុកទាំង ៦ រួមមាន ស្រុករមាសហែក ស្រុកស្វាយជ្រុំ ស្រុកកំពង់រោទ៍ ស្រុករំដួល ស្រុកស្វាយទៀប និងស្រុកចន្ទ្រា។
២. ខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ចែកចេញជាក្រុង ២ និងស្រុក ៧។
ក្រុង ២ របស់ខេត្តបន្ទាយមានជ័យ គឺ ក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត ។ ចំណែកស្រុកទាំង ៧ រួមមាន ស្រុកមង្គលបុរី ស្រុកព្រះនេត្រព្រះ ស្រុកស្វាយចេក ស្រុកថ្មពួក ស្រុកអូរជ្រៅ ស្រុកភ្នំស្រុក និងស្រុកម៉ាឡៃ។
៣. ខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ ចែកចេញជាក្រុង ២ និងស្រុក ៣។
ក្រុង ២ របស់ខេត្តព្រះសីហនុ គឺ ក្រុងព្រះសីហនុ និងក្រុងកោះរ៉ុង។ ចំណែកស្រុកទាំង ៣ រួមមាន ស្រុកព្រៃនប់ ស្រុកកំពង់សីលា និងស្រុកស្ទឹងហាវ។
៤. ខេត្តកំពត
ខេត្តកំពត ចែកចេញជាក្រុង២ និងស្រុក ៧។
ក្រុង២របស់ខេត្តកំពត គឺក្រុងកំពត និងក្រុងបូកគោ (ក្រុងបូកគោ ទើបបង្កើតនៅខែមីនា ឆ្នាំ២០២១)។ ចំណែកស្រុកទាំង៧ រួមមាន ស្រុកកំពង់ត្រាច ស្រុកជុំគិរី ស្រុកឈូក ស្រុកដងទង់ ស្រុកទឹកឈូ ស្រុកបន្ទាយមាស និងស្រុកអង្គរជ័យ៕