Toyota Corolla Cross ចេញលក់នៅម៉ាឡេស៊ី តម្លៃតែ ៣ម៉ឺនដុល្លារ
- 2021-03-31 02:01:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Toyota Corolla Cross ចេញលក់នៅម៉ាឡេស៊ី តម្លៃតែ ៣ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Toyota ទើបតែបានប្រកាសចេញរថយន្ត Corolla Cross ស៊េរីឆ្នាំ២០២១ ជាផ្លូវការ នៅក្នុងប្រទេសម៉ាឡេស៊ី។
ចំពោះទីផ្សារប្រទេសម៉ាឡេស៊ី រថយន្ត Corolla Cross ឆ្នាំ២០២១ ផ្តល់ជម្រើស ២ ម៉ូដែល គឺ 1.8G និង 1.8V ដោយមានតម្លៃ ២៩ ៩០០ដុល្លារ និង ៣២ ៣០០ដុល្លារ។ ទោះជាយ៉ាងណា ប្រទេសនេះមិនមានលក់ប្រភេទ Hybrid ដូចក្នុងប្រទេសថៃ និងវៀតណាមនោះទេ។
រថយន្ត Toyota Corolla Cross ប្រើប្រាស់គ្រោងឆ្អឹង TNGA-C ស្រដៀងទៅនឹងរថយន្ត Corolla និង C-HR ដែរ ហើយវាមានបំពាក់ម៉ាស៊ីនសាំងចំណុះ ១,៨លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៣៨សេះ និងកម្លាំងបង្វិល ១៧២ញ៉ូតុនម៉ែត្រ ដំណើរការដោយប្រអប់លេខអូតូ ៧វគ្គ និងប៉ុងមួយវិលកង់មុខ។
ជាស្តង់ដារ ម៉ូដែល 1.8G បំពាក់ចង្កៀងមុខប្រភេទ Halogen Projector, អំពូលកាត់អ័ព្ទ LED, យ៉ាន់ ១៧អ៊ីញ និង ចង្កៀងក្រោយ LED។ ចំណែកឯម៉ូដែល 1.8V វិញ ប្រើចង្កៀងមុខ bi-LED, អំពូលបំភ្លឺពេលថ្ងៃ LED, យ៉ាន់ ១៨អ៊ីញ, ចង្កៀងក្រោយ LED។
រីឯផ្នែកខាងក្នុង វាប្រើដៃចង្កូតស្រោបស្បែក, អេក្រង់កម្សាន្ត Touchscreen ទំហំ ៩អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto, ធុងបាស ៦គ្រាប់, ពោងសុវត្ថិភាព ៧គ្រាប់, មុខងារមើលសម្ពាធកង់, ហ្វ្រាំង ABS និង EBD, មុខងារទប់លំនឹង, មុខងារជំនួយពេលឡើងចំណោទ និងកាមេរ៉ា ៣៦០ដឺក្រេ ទៀតផង។
ក្នុងនោះដែរ វាក៏មានបំពាក់ប្រព័ន្ធ Toyota Safety Sense ដែលរួមមានមុខងារដូចជា collision warning features, lane departure warning, lane keeping assist, active cruise control និង blind spot warningផងដែរ៕
ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទានរថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិត សូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕