EU បែប​ជៀសមិនផុតពីការប្រើវ៉ាក់សាំងរុស្ស៊ីទេ ក្រោយ​មេដឹកនាំទាំង៣នេះជួប​ប្រជុំគ្នា

  • 2021-03-31 03:38:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មេដឹកនាំ​បារាំង និងអាល្លឺម៉ង់ បាន​ជួបប្រជុំ​ពិភាក្សា​ជាមួយមេដឹកនាំ​រុស្ស៊ី តាម​ប្រព័ន្ធវីដែអូ​កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ​២០២១ អំពី​ការផ្គត់ផ្គង់​វ៉ាក់សាំង​រុស្ស៊ី ទៅកាន់​សហភាពអឺរ៉ុប នៅពេល​ភ្នាក់ងារឱសថអឺរ៉ុប អនុម័ត​ឱ្យប្រើប្រាស់។

យោងតាម​សេចក្តីថ្លែងការណ៍របស់វិមាន​គ្រែមលីន បានឱ្យដឹងថា លោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង លោកស្រី អេជីឡា មែគែល អធិការបតីអាល្លឺម៉ង់ និងលោក វ្លាឌីមៀ ពូទីន បាន​បង្ហាញកិច្ចសហប្រតិបត្តិការរួមគ្នា​ប្រយុទ្ធនឹង​ជំងឺកូវីដ១៩ ក្នុងនោះ​រួមមានទាំងភាព​នៃការប្រើប្រាស់​វ៉ាក់សាំងរុស្ស៊ី Sputnik V នៅក្នុងបណ្តាប្រទេស​អឺរ៉ុប។

សូម​ជម្រាប​ថា ភ្នាក់ងារឱសថអឺរ៉ុប បាន​ចាប់ផ្តើម​ពិនិត្យ​វាយតម្លៃវ៉ាក់សាំង Sputnik V តាំងពីដើមខែ​មីនានេះមក ដើម្បីឈានដល់ការអនុម័តឱ្យប្រើប្រាស់ ខណៈតំបន់អឺរ៉ុប កំពុងប្រឈមនឹងការខ្វះខាត​វ៉ាក់សាំងប្រើប្រាស់​ខ្លាំង។ អ្នកជំនាញរបស់ EU គ្រោង​នឹងធ្វើដំណើរទៅរុស្ស៊ី នៅដើមខែមេសាខាងមុខ ដើម្បីពិនិត្យលទ្ធផល​នៃការសាកល្បងគ្លីនីករបស់​វ៉ាក់សាំងនេះ និង​ដំណើរការផលិតកម្ម៕

ប្រភព៖ theguardian

អត្ថបទថ្មី
;