Ronaldo សុំទោសអ្នកម្ដាយគ្រប់គ្នា ព្រោះរឿងនាំអាទិ៍ក្មេងៗឲ្យកាត់សក់តាមកាល២០០២
- 2021-03-31 04:16:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ronaldo សុំទោសអ្នកម្ដាយគ្រប់គ្នា ព្រោះរឿងនាំអាទិ៍ក្មេងៗឲ្យកាត់សក់តាមកាល២០០២
ចន្លោះមិនឃើញ
កន្លងទៅជិត២០ឆ្នាំ វីរបុរសបាល់ទាត់របស់ប្រេស៊ីល Ronaldo បាននិយាយសុំទោសទៅកាន់អ្នកម្ដាយទូទាំងពិភពលោក ព្រោះដោយសារតែគេទើបក្មេងៗកាត់សក់តាមកាលឆ្នាំ២០០២។
Ronaldo ឡើងទម្រង់លេងមែនទែនក្នុងព្រត្តិការណ៍ World Cup ២០០២ ដែលរៀបចំនៅជប៉ុន-កូរ៉េខាងត្បូង។ ប៉ុន្តែមុនជំនួបវគ្គផ្ដាច់ព្រ័ត្រទល់នឹងអាល្លឺម៉ង់ គេបានសម្រេចចិត្តកោរសក់ ដោយទុកតែមួយដុំនៅខាងមុខប៉ុណ្ណោះ។
ក្នុងកិច្ចសម្ភាសន៍មួយ Ronaldo បាននិយាយថា គេពិតជាសុំទោសទៅកាន់អ្នកម្ដាយទាំងអស់ ដែលបានឃើញកូនរបស់ខ្លួនកាត់សក់ដូចគេ។ ក្មេងៗទូទាំងពិភពលោកជាច្រើនបានចម្លងម៉ូដសក់របស់ Ronaldo មិនមែនត្រឹមតែនៅប្រេស៊ីលទេ។
តែរឿងនៅពីក្រោយម៉ូដសក់នេះ Ronaldo ចង់បិទបាំងរឿងមួយ។ គេបានទម្លាយថា នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រឈ្នះលើទួរគី គេមានរបួសសាច់ដុំតិចតួច។ ដូច្នេះគេបានប្ដូរម៉ូដសក់ ដើម្បីបង្វែរអារម្មណ៍សារព័ត៌មានកុំឲ្យនិយាយពីបញ្ហារបួសរបស់គេ៕