«វិលត្រឡប់ទៅ៦៥ឆ្នាំមុន» ក្រុមហ៊ុនអាកាសចរណ៍ដែលបង្កើតដំបូងគេនៅកម្ពុជា

  • 2021-04-01 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បើគិតត្រឡប់ទៅ៦៥ឆ្នាំមុន គិតត្រឹមឆ្នាំ២០២១នេះ គឺត្រូវនឹងឆ្នាំ១៩៥៦។ ឆ្នាំ១៩៥៦ គឺជាឆ្នាំដែលកម្ពុជាបានបង្កើតក្រុមហ៊ុនអាកាសចរណ៍ដំបូងគេ ដែលមានឈ្មោះថា «Royal Air Cambodge-ក្រុមហ៊ុនអាកាសចរណ៍ភូមិន្ទកម្ពុជា» ។ ក្រុមហ៊ុនអាកាសចរណ៍ភូមិន្ទកម្ពុជា ត្រូវបានបើកសម្ពោធជើងហោះហើរដំបូងនៅឆ្នាំ១៩៧០ រហូតដល់ឆ្នាំ១៩៧៥។ បន្ទាប់ពីការបង្កើតសាធារណរដ្ឋខ្មែរក្នុងឆ្នាំ ១៩៧០ ក្រុមហ៊ុនអាកាសចរណ៍នេះត្រូវបានដាក់ឈ្មោះឡើងវិញថា«Air Cambodge-ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា»។

យន្តហោះ Sud Aviation Caravelle III (XU-JTB) របស់ក្រុមហ៊ុនអាកាសចរណ៍ភូមិន្ទកម្ពុជានៅអាកាសយានដ្ឋានអន្តរជាតិហុងកុង (កៃតាក់) នៅថ្ងៃទី៩ សីហា ឆ្នាំ១៩៧៣ រូបថត៖ Clinton H Groves
ក្រុមហ៊ុនអាកាសចរណ៍ភូមិន្ទកម្ពុជាដែលជាក្រុមហ៊ុនអាកាសចរណ៍ដែលបង្កើតដំបូងគេនៅកម្ពុជានេះគឺបង្កើតក្រោមការចាប់ដៃគូ និងវិនិយោគរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជាមានភាគហ៊ុន៥១ភាគរយ និងក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ៤៩ភាគរយ។
យន្តហោះប្រភេទ Sud Aviation SE 210 Caravelle III របស់ក្រុមហ៊ុនអាកាសចរណ៍ភូមិន្ទកម្ពុជា នៅព្រលានយន្តហោះដនមឿងប្រទេសថៃ រូបថត៖ jetphotos.com/Dirk Grothe

ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីដែលជាដៃគូវិនិយោគបានជួបវិបត្តិហិរញ្ញវត្ថុ និង
បន្តខាតបង់ដោយសារការថតចុះចំនួនអ្នកដំណើរបន្ទាប់ពីការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០០១ ក្រុមហ៊ុនអាកាសចរណ៍ភូមិន្ទកម្ពុជាបានប្រកាសបិទទ្វា។ ក្រោយមករដ្ឋាភិបាលកម្ពុជាចាប់ដៃគូជាមួយក្រុមហ៊ុនអាកាសចរណ៍វៀតណាមបង្កើតក្រុមហ៊ុនអាកាសចរណ៍ជាតិថ្មីនៅកម្ពុជា ដែលមានឈ្មោះថា​ «អង្គរអ៊ែរ» នៅឆ្នាំ ២០០៩៕

រូបថតសំបុត្រយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ភូមិន្ទកម្ពុជានៅឆ្នាំ១៩៥៩ រូបថត៖airticketshistory.com

ប្រភព៖ wikipedia.org

អត្ថបទថ្មី
;