វីដេអូ​! ​ឥន្ទ្រី​ដែកអាឡឺម៉ង់​ លេង​ចាញ់​ក្រុម​អន់​មួយ​នៅ​អឺរ៉ុប​ជាប់កំណត់ត្រាអាក្រក់បំផុត

  • 2021-04-01 03:40:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ខ្លាំង​អាឡឺម៉ង់​ ​បាន​ប្រកួត​ចាញ់​ ​ក្រុម​ម៉ាសេឡូណេ​ខាង​ជើង​ ​ដោយ​លទ្ធផល​​ ១-២ ​ក្នុង​ការ​ប្រកួត​ជុំ​ទី ៣​ ​​វគ្គ​ជម្រុះ​ ​World Cup ​តំបន់​អឺរ៉ុប​​ធ្វើ​ឲ្យ​មហាជន​អ្នក​គាំទ្រ​បាល់ទាត់​​ភ្ញាក់ផ្អើល​ខ្លាំង​នៅ​ថ្ងៃ​ទី​ ១ ​ខែ​មេសា​ឆ្នាំ ​២០២១​។​ ប្រការ​នេះ​ មាន​ន័យ​ថា ក្រុម​ឥន្ទ្រីយ៏ដែកអាឡឺម៉ង់​ បានបង្កើតកំណត់ត្រា​អាក្រក់​មួួយក្នុង​រយៈ​ពេល ២០ កន្លង​មក​នេះ​ ពួកគេមិនដែល​លេង​ចាញ់​ក្រុម​ដែល​មានចំណាត់ថ្នាក់ FIFA Ranking ​កម្រិត​ទាប​នៅ​អឺរ៉ុបបែប​នេះ។

​ឆ្លងកាត់​ជម្រុះ​ ៣ ប្រកួត​ក្នុង​ពូល​ J ​មាន​ក្រុម​អាមេនេ​ឈរ​លេខ​ ​១ ឈ្នះ​ទាំង​អស់​មាន៩ពិន្ទុ​ ចំពោះ​​ក្រុម​ម៉ាសេឡូណេ​ខាង​ជើង​ ​ឈរ​លេខ ២ ឈ្នះ២ចាញ់១ ឯ​អាឡឺម៉ង់​នៅ​លេខ ៣ ​ឈ្នះ​២ចាញ់១មាន៦ពិន្ទុ)​៕

ខ្សែប្រយុទ្ធ Elmas ជាអ្នកស៊ុតនាទី ៨៥ ជួយក្រុម​ឈ្នះ
ក្រុមជម្រើសជាតិ ម៉ាសេឡូណេ​ខាង​ជើង​
ពូល​ J

ទស្សនា​វីដេអូខាងក្រោម៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;