យប់មិញ! ប្រទេស​ក្បែរខាងកម្ពុជា ក៏ទទួលបានវ៉ាក់សាំង Sinopharm ដែរតែ​ដល់ទៅ ៨០ម៉ឺនដូស

  • 2021-04-01 06:00:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេសឡាវ បាន​ទទួលវ៉ាក់សាំងចិន Sinopharm ចំនួន៨០ម៉ឺនដូស​ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ដំណាក់កាលទី៣ កាលពីយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ​២០២១។

ក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតចិនប្រចាំ​ឡាវ លោក Jiang Zaidong តំណាងរដ្ឋាភិបាលចិន បានប្រគល់ជូន​លោក Phankham Viphavanh នាយករដ្ឋមន្រ្តី​ឡាវ នៅ​ព្រលានយន្តហោះអន្តរជាតិ Wattay ក្នុងក្រុងវៀងចន្ទន៍។

នាយករដ្ឋមន្រ្តីឡាវ ថ្លែងថា ជំនួយ​នេះ​គឺមានសារៈសំខាន់ណាស់​ចំពោះរដ្ឋាភិបាល និងប្រជាជន​ឡាវ ក្នុងការ​ប្រយុទ្ធនឹងជំងឺកូវីដ១៩ ដោយវ៉ាក់សាំងនេះ​នឹងជួយឱ្យឡាវ​ កាន់តែដោះស្រាយជំងឺរាតត្បាត​ដោយមានប្រសិទ្ធភាព។

ឡាវ​បានទទួលវ៉ាក់សាំងនេះ ២ដងរួចមកហើយ ដោយលើកទី១ ចំនួន២ពាន់ដូស កាលពីខែធ្នូ ឆ្នាំ២០២០ និងលើកទី២ ចំនួន​៣០ម៉ឺនដូស កាលពីដើមខែកុម្ភៈ។

គិតមកដល់ពេលនេះ ឡាវបានចាក់​វ៉ាក់សាំងទាំង Sputnik V និង Sinopharm ឱ្យប្រជាជន​ដែលជាក្រុមអាទិភាព ចំនួនជាង ៤ម៉ឺននាក់ហើយ៕

ប្រភព៖ Thelaotiantime

អត្ថបទថ្មី
;