តារា​សម្ដែង​ហុងកុង ជិះ​រថយន្ត​ Rolls Royce តម្លៃ​២​លាន​ដុល្លារ ដូច​រាជវង្ស​អង់គ្លេស

  • 2021-04-02 01:49:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​សម្ដែង​ជើង​ចាស់​ហុងកុង Simon Yam ប្រើ​ប្រាស់​រថយន្ត​មាន​តម្លៃ​ខ្ពស់​កប់​ពពក​ ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​មិន​ហ៊ាន​ទទួល​ធានា​លើ​រថយន្ត​របស់​លោក។

កាល​ពី​ថ្ងៃ​ទី ១​ ខែមេសា បណ្ដាញ​ព័ត៌មាន HK01 បាន​រាយការណ៍​អំពី​កំពូល​រថយន្ត Rolls Royce ទាំង​២​គ្រឿង​របស់​តារា​សម្ដែង​ចាស់​វស្សាហុងកុង Simon Yam។ ប្រភព​ខាង​លើ​បាន​ឲ្យ​ដឹង​ថា ឡាន​ទាំង​២​តាម​ការពិត​ទៅ​គឺ​ជា​ឡាន​ដែល​ផលិត​ឡើង​សម្រាប់​រាជវង្ស​អង់គ្លេស ដោយ​នៅ​ក្នុង​ចំណោម​ឡាន​២​នេះ មាន​មួយ​គ្រឿង​តម្លៃ​ឡើង​ដល់ ២​លាន​ដុល្លារ។

Interior ខាង​ក្នុង​ឡាន​គឺ​ត្រូវ​បាន​ធ្វើ​ឡើង​ពី​ស្បែក​សុទ្ធ ហើយ​តម្លៃ​ថែ​ទាំ​ក្នុង​មួយ​ឆ្នាំ​សម្រាប់​ឡាន​មួយ​គ្រឿង គឺ​អស់ ១៣​ម៉ឺន​ដុល្លារ។ ឡាន​ពីរ​ពណ៌ ស ខ្មៅ​នេះ ក៏​ត្រូវ​បាន​ប្រើ​ប្រាស់​នៅ​ក្នុង​កម្មវិធី​ផ្សេង​គ្នា​ដូច​គ្នា​ដែរ ដោយ​សារ​តែ​ឡាន​ពណ៌​ខ្មៅ​មើល​ទៅ​មាន​អំណាច​ជាង ដូច​នេះ​ហើយ តារា​វ័យ ៦៦​ឆ្នាំ​តែង​ប្រើ​ដើម្បី​ចូល​ក្នុង​កម្មវិធី​រក​ស៊ី​ធំដុំ រីឯ​ពណ៌​ស​វិញ តែង​ត្រូវ​ប្រើ​ដើម្បី​ចូល​រួម​ក្នុង​កម្មវិធី​សិល្បៈ​ជា​ចម្បង។

ព្រោះ​តែ​តម្លៃ​ឡាន​ទាំង​២​នេះ​ថ្លៃ​ខ្លាំង​ពេក គ្មាន​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ណា​ទាំង​នៅ​ចិន​ដី​គោក និង​ហុងកុង​ព្រម​ទទួល​ធានា​ឡា​ន​នេះ​ទាំង​អស់ ដែល​ធ្វើ​ឲ្យ​ម្ចាស់​ឡាន​មាន​ការ​ប្រុងប្រយ័ត្ន​នៅ​ពេល​ប្រើប្រាស់។

Simon Yam ក្រៅ​ពី​អាជីព​សិល្បៈ គឺ​ជា​អ្នក​វិនិយោគ​អចលនទ្រព្យ​ដោយ​លោក​មាន​ដី​ច្រើន​កន្លែង​លើ​ពិភពលោក តែ​ភាគ​ច្រើន​គឺ​ប្រពន្ធ​លោក​ដែល​ជា​តារា​ម៉ូដែល Qi Qi ជា​អ្នក​ឈរ​ឈ្មោះ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;