សមាជិក​សភាអង់គ្លេស​ ៧០នាក់ ជំទាស់​ផែនការ «Vaccine Passport»

  • 2021-04-02 07:54:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សមាជិកសភាអង់គ្លេសប្រមាណ ៧០នាក់ បាន​ចុះហត្ថលេខាលើញត្តិរួមគ្នា​ប្រឆាំងនឹង​ផែនការរបស់​រដ្ឋាភិបាល​ក្នុងការ​ចេញ «លិខិត​ឆ្លងដែនវ៉ាកសាំង (Vaccine Passport)»។

កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ​២០២១ នាយករដ្ឋមន្រ្តីអង់គ្លេស​លោក Boris Johnson បាន​បញ្ជាក់​ថា រដ្ឋាភិបាលលោក​គ្រោង​នឹង​ចេញបណ្ណសម្គាល់​ការចាក់វ៉ាក់សាំងនេះ ឱ្យប្រជាជន​អង់គ្លេស​ដែលបានចាក់វ៉ាក់សាំងគ្រប់២ដូស នៅពេល​ពួកគេ​ទៅបរទេស និងសម្រាប់​ប្រើប្រាស់​ក្នុងព្រឹត្តិការណ៍ផ្សេងៗនៅក្នុងប្រទេស។

យ៉ាងណាមិញ សមាជិក​សភាទាំង៧០រូប បាន​ព្រមានថា ផែនការនេះនឹងបង្កឱ្យមានការបែងចែកគ្នា និង​រើសអើង​រវាង​អ្នកបានចាក់វ៉ាក់សាំងរួច និងអ្នកដែលមិនទាន់បានចាក់។

គិតមកត្រឹមថ្ងៃទី១ ខែមេសា អង់គ្លេស បានចាក់វ៉ាក់សាំងឱ្យប្រជាជន​បានចំនួនជាង ៣៥,៦៦លានដូស ក្នុងនោះ ៦,៨% បាន​ចាក់គ្រប់២ដូស និង ៤៦,៦ ចាក់បានដូសទីមួយ៕

ប្រភព៖ Sputnik News

អត្ថបទថ្មី
;