សហគមន៍២០កុម្ភៈ រាលដាលដល់ខេត្តរតនគិរីជាលើកដំបូង!
- 2021-04-05 01:13:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហគមន៍២០កុម្ភៈ រាលដាលដល់ខេត្តរតនគិរីជាលើកដំបូង!
ចន្លោះមិនឃើញ
រដ្ឋបាលខេត្តរតនគិរី បានប្រកាសពីការរកឃើញករណីវិជ្ជមានកូវីដ១៩ ១ករណីជាលើកដំបូង ដែលពាក់ព័ន្ធនឹងសហគន៍២០កុម្ភៈ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១។
ករណីនេះបានកើតឡើងលើឈ្មោះ ញឹក សុជា អាយុ៣១ឆ្នាំ នៅភូមិតាវែង ឃុំតាវែង ស្រុកតាវែង។ បុគ្គលរូបនេះ បានធ្វើដំណើរមកពីភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ដើម្បីរស់នៅជាមួយប្រពន្ធនៅស្រុកតាវែង កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ តាមមធ្យោបាយរថយន្តផ្ទាល់ខ្លួន។
ពេលមកដល់ស្រុកតាវែង បុគ្គលរូបនេះ បានដាក់ធ្វើចត្តាឡីស័កដោយខ្លួនឯងរយៈពេល១៤ថ្ងៃ។ ក្រុមគ្រូពេទ្យ បានចុះយកសំណាកគាត់ដើម្បីវិភាគ ហើយលទ្ធផលគឺមានវិជ្ជមានកូវីដ១៩ និងប្រពន្ធអវិជ្ជមាន។
សូមអានលម្អិតខាងក្រោម៖