ស្ពានកោះអន្លង់ចិន នឹងក្លាយជាស្ពានបេតុងធំជាងគេនៅកម្ពុជា
- 2021-04-05 04:06:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ពានកោះអន្លង់ចិន នឹងក្លាយជាស្ពានបេតុងធំជាងគេនៅកម្ពុជា
ចន្លោះមិនឃើញ
ស្ពានឆ្លងកាត់ទន្លេបាសាក់នៅកោះអន្លង់ចិន ខេត្តកណ្តាល នឹងក្លាយជាស្ពានបេតុងធំជាងគេនៅកម្ពុជា ដែលមានទំហំទទឹងដល់ ២៥ម៉ែត្រ។
សូមបញ្ជាក់ថា ស្ពានឆ្លងកាត់កោះអន្លង់ចិននេះ គឺជាផ្នែកមួយនៃគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣ ដែលមានប្រវែងជិត ៥៣គីឡូម៉ែត្រ និងទទឹងផ្លូវដល់ ២៥ ទៅ ២៧ម៉ែត្រ។
ផ្លូវក្រវាត់ក្រុងទី៣ ត្រូវចំណាយការសាងសង់ប្រមាណ ២៧៣លានដុល្លារ ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ផ្លូវនេះ ឆ្លងកាត់ផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រ ១៤+ ១០៥ មកផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ និងបញ្ចប់នៅផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រ ២៤+៨៤០។ គម្រោងនៃផ្លូវនេះ ក៏មានការសាងសង់ស្ពានអាកាសចំនួន៤ផងដែរ ឆ្លងកាត់ផ្លូវជាតិលេខ៤, លេខ៣, លេខ២ និងលេខ២១ ប្រវែងសរុប ១ពាន់ម៉ែត្រ៕