ក្រុមហ៊ុន​វ៉ាក់សាំងJohnson & Johnson ​ដាក់ពាក្យសុំប្រើប្រាស់បន្ទាន់​ក្នុងប្រទេស​អាស៊ាន​មួយនេះ

  • 2021-04-05 09:17:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​អាមេរិក Johnson & Johnson បាន​ដាក់ពាក្យ​ស្នើសុំ​ការប្រើប្រាស់​បន្ទាន់​នៅក្នុងប្រទេស​ហ្វីលីពីន។

រដ្ឋបាល​ឱសថ និងចំណីអាហារ​ហ្វីលីពីន (FDA) បាន​ឱ្យដឹងនៅថ្ងៃទី៥ ខែមេសានេះថា ក្រុមហ៊ុន Johnson & Johnson បាន​ដាក់ពាក្យស្នើសុំ​កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ​២០២១ ហើយ​កំពុង​ស្ថិតក្រោម​ការវាយតម្លៃនៅឡើយ។

ក្រុមហ៊ុននេះ​ជាក្រុមហ៊ុនទី៧ ដែល​ស្នើសុំ​ប្រើប្រាស់វ៉ាក់សាំងបន្ទាន់​​នៅក្នុងប្រទេសហ្វីលីពីន។ FDA រំពឹងថា ខ្លួននឹង​ចំណាយពេលយ៉ាងហោចណាស់ ២១ថ្ងៃ ដើម្បី​ពិនិត្យ​មើល​ទិន្នន័យ​ការចាក់សាកល្បង​របស់​វ៉ាក់សាំងនេះ និង​ព័ត៌មាន​ដទៃទៀត ដើម្បីកំណត់​គុណភាព សុវត្ថិភាព និងប្រសិទ្ធភាព​ មកលើ​ប្រជាជន​ហ្វីលីពីន៕

ប្រភព៖ rappler

អត្ថបទថ្មី
;