ច្បាប់ថ្មី អនុញ្ញាតឱ្យលោកពូទីន កាន់អំណាចបាន១៥ឆ្នាំទៀត
- 2021-04-06 03:42:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ច្បាប់ថ្មី អនុញ្ញាតឱ្យលោកពូទីន កាន់អំណាចបាន១៥ឆ្នាំទៀត
ចន្លោះមិនឃើញ
ប្រធានាធិបតីរុស្ស៊ីវ័យ៦៨ឆ្នាំ លោក វ្លាឌីមៀ ពូទីន បានចុះហត្ថលេខាលើច្បាប់មួយដែលបើកទ្វារឱ្យលោកអាចបន្តកាន់តំណែងនេះបាន ២អាណត្តិទៀតរហូតដល់ឆ្នាំ២០៣៦។
បន្ទាប់ពីចូលកាន់តំណែងកាលពីឆ្នាំ២០១២ លោក ពូទីន នឹងបញ្ចប់អាណត្តិទី២របស់លោកនៅឆ្នាំ២០២៤ ប៉ុន្តែច្បាប់ថ្មីបានអនុញ្ញាតឱ្យលោកកាន់ ២អាណត្តិ (១អាណត្តិ ៦ឆ្នាំ) ទៀត បើលោកបន្តជាប់ឆ្នោត។
ប្រសិនបើលោកអាចបន្តកាន់តំណែងដល់ឆ្នាំ២០៣៦ពិតមែននោះ លោកនឹងក្លាយជាមេដឹកនាំយូរជាងគេ ពោលគឺវ៉ាដាច់ អតីតមេដឹកនាំសហភាពសូវៀត ចូសេហ្វ ស្តាលីន ទៅទៀត៕