សម្តេចតេជោ បញ្ជា​ឱ្យផ្តោត​ចាក់​វ៉ាក់សាំង​នៅភ្នំពេញ និង​កណ្តាល ហើយ​ថា​វា​នឹងក្លាយ​ជាកាតព្វកិច្ច​ មិនមែន​ស្ម័គ្រចិត្តទៀតឡើយ

  • 2021-04-06 12:53:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​សារជាសំឡេង​នៅល្ងាចថ្ងៃទី៦ ខែមេសា ឆ្នាំ​២០២១នេះ​ ដោយ​បាន​ចេញបញ្ជា​ឱ្យផ្តោត​លើការចាក់​វ៉ាក់សាំង​កូវិដ១៩ ដល់​ប្រជាជនទូទៅ​នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល នៅពេល​ដែល​វ៉ាក់សាំង​ថ្មី​មកដល់​ជាបន្តបន្ទាប់។

សម្តេច​តេជោ លើកឡើងថា ការចាក់វ៉ាក់សាំងដោយផ្តោតលើតំបន់នេះ គឺដើម្បីឱ្យមានភាពសុំា បង្ការ​ការចម្លងជំងឺកូវីដ១៩ ចេញពី​តំបន់ទាំងពីរ ទៅកាន់បណ្តាខេត្ត និងមិនឱ្យមានការឆ្លងពីបណ្តាខេត្ត​ចូលមកវិញ។

ទន្ទឹម​នឹងនេះ សម្តេច​ ហ៊ុន សែន ក៏បានណែនាំ​ឱ្យពិនិត្យមើលការចាក់វ៉ាក់សាំង​ផ្តោតលើ​តំបន់​ជាប់ផ្លូវជាតិលេខ៤ លេខ៣ និងលេខ២ ដែល​ជាតំបន់រោងចក្រ និងនៅកៀករាជធានីភ្នំពេញ។

ប្រមុខរាជរដ្ឋាភិបាល ក៏បាន​គូសបញ្ជាក់បន្ថែមដែរថា ឥឡូវនេះ​ការចាក់វ៉ាក់សាំង​គឺជាការស្ម័គ្រចិត្ត ប៉ុន្តែនាពេលខាងមុខ វានឹងក្លាយជាកាតព្វកិច្ច​ពោលគឺ​សម្រាប់​ដាក់ពាក្យសុំធ្វើការ និងការធ្វើដំណើរទៅក្រៅប្រទេសជាដើម ដែលតម្រូវឱ្យមានការចាក់វ៉ាក់សាំង​៕

អត្ថបទថ្មី
;