ស្រុកព្រៃកប្បាស​ ខេត្តតាកែវ រកឃើញ​វិជ្ជមានកូវីដ១៩ ចំនួន៤នាក់ជាលើកដំបូង

  • 2021-04-07 02:58:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បុគ្គល ៤នាក់​នៅ​ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ ត្រូវបាន​រកឃើញ​វិជ្ជមានកូវីដ១៩ ជាលើកដំបូង ដែលជាស្រ្តី២នាក់ អាយុ ៣១ឆ្នាំ និង៤៩ឆ្នាំ និង​បុរស ២នាក់ អាយុ ២៨ឆ្នាំ និង១៩ឆ្នាំ។ នេះបើយោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ​២០២១។

រូបតំណាង
បច្ចុប្បន្ន​អ្នកជំងឺ ៤នាក់ខាងលើ ត្រូវបាន​ដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តតាកែវ។

គិតត្រឹមថ្ងៃទី៧មេសានេះ កម្ពុជាមានករណីឆ្លងកូវីដ១៩សរុប ២៩១៥នាក់ ក្នុងនោះជាសះស្បើយ ១៨២៤នាក់ និងស្លាប់ ២២នាក់។ បើគិតតែសហគមន៍២០កុម្ភៈ មានចំនួន២៣៨៣នាក់ ក្នុងនោះជាសះស្បើយ ១៣០៥នាក់៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;