ចិន គំរាម​ជាថ្មី​ដោយការបញ្ចេញ​នាវាផ្ទុកយន្តហោះ​ធ្វើសមយុទ្ធ​នៅជិតតៃវ៉ាន់

  • 2021-04-07 03:45:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កងទ័ពជើងទឹកចិន បានធ្វើសមយុទ្ធ​នៅជិតដែន​ទឹកតៃវ៉ាន់ ដែលនាំមុខដោយ​នាវាផ្ទុកយន្តហោះ Liaoning។ នេះបើតាម​សេចក្តីថ្លែងការណ៍​របស់​កងទ័ពជើងទឹកចិន កាលពីថ្ងៃ៥ ខែមេសា ឆ្នាំ​២០២១។

សេចក្តីថ្លែងការណ៍បញ្ជាក់​ថា ការធ្វើសមយុទ្ធនេះ ក្នុងគោលបំណង​បង្កើន​សមត្ថភាព​ការពារ​អធិបតេយ្យ សុវត្ថិភាព និងផលប្រយោជន៍ជាតិ។ សមយុទ្ធដែល​ស្រដៀងគ្នានេះ នឹងធ្វើឡើង​ជាទៀងទាត់ នាពេលអនាគត។

ក្រសួងការពារតៃវ៉ាន់ បានហៅការធ្វើសមយុទ្ធរបស់ចិននេះថា ជាការបំពាន​ថ្មីមួយ​មកលើ​ដែនដីរបស់ខ្លួន ពោលគឺ​ជាការដណ្តើម​កាន់កាប់ស្ថានភាព​ទាំងលើអាកាស និងសមុទ្រ​របស់​តៃវ៉ាន់ ហើយថា​វាជាការដោះស្រាយ​មិនសមរម្យ​ឡើយ។

កាលពីថ្ងៃអាទិត្យ ក្រសួងការពារជាតិជប៉ុន ឱ្យដឹងថា នាវាផ្ទុកយន្តហោះ Liaoning អមដំណើរដោយ​នាវា ៥គ្រឿងផ្សេងទៀត បាន​ឆ្លងកាត់​ច្រកសមុទ្រ Miyako សំដៅឆ្ពោះទៅមហាសមុទ្រ​ប៉ាស៊ីហ្វិក។

សមយុទ្ធរបស់ចិន​ចុងក្រោយនេះ ធ្វើឡើង​បន្ទាប់ពី​ប្រធានាធិបតី​នៃកោះ Palau បានធ្វើដំណើរទស្សនកិច្ច​នៅតៃវ៉ាន់ ដែលមានការអមដំណើរពី​ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំ Palau ទៀតផង៕

ប្រភព៖ Aljazeera

អត្ថបទថ្មី
;