របៀបឆែកឲ្យដឹងថា ហ្វេសប៊ុកកំពុងលេងនេះចូលក្នុងទិន្នន័យបែកធ្លាយ៥០០លានថ្ងៃមុនឬអត់!
- 2021-04-07 06:48:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របៀបឆែកឲ្យដឹងថា ហ្វេសប៊ុកកំពុងលេងនេះចូលក្នុងទិន្នន័យបែកធ្លាយ៥០០លានថ្ងៃមុនឬអត់!
ចន្លោះមិនឃើញ
ដូចដែលអ្នកទាំងអស់បានដឹងហើយថា កាលពីពេលថ្មីៗនេះសារព័ត៌មានអន្តរជាតិជាច្រើនបានចុះផ្សាយព្រោងព្រាតអំពី ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ហ្វេសប៊ុកច្រើនជាង ៥៣៣ លាននាក់ឯណោះ ត្រូវបានផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណេតក្នុងវេទិកាវាយប្រហារកម្រិតទាប និងដាក់ឱ្យទាញយកជាសាធារណៈថែមទៀត។
១) ចូលទៅកាន់វិបសាយនេះ haveibeenpwned.com
២) រួចមកវាយបញ្ចូល email ID ឲ្យវាជួយរក ID យើង (កុំភ័យវិបសាយខាងលើនេះសុវត្ថិភាពខ្ពស់)
៣) រួចមកពេលវាយហើយវាប្រាប់ថា ឲ្យប្តូរលេខសម្ងាត់និងប្តូរលេខ two-factor មានន័យថា អ្នកស្ថិតក្នុងនោះដែរ
៤) បើដូចនេះមែនសូមអូសចុះក្រោមរកមើល email address នោះនឹងឃើញ email របស់អ្នកមែន
៥) ជំហានចុងក្រោយ ពេលដឹងហើយត្រូវផ្លាស់លេខសម្ងាត់ជាថ្មីឲ្យខ្លាំងជាងមុនទើបអ្នកប្រាកដថាមានសុវត្ថិភាព។
ទិន្នន័យនេះសំខាន់ណាស់។ រំឮកបន្តិច អ្នកស្រាវជ្រាវសន្តិសុខ ក៏ធ្លាប់បានព្រមានដែរថា ទិន្នន័យទាំងនោះអាចត្រូវបានប្រើដោយពួក Hacker ប្រើដើម្បីក្លែងបន្លំអត្តសញ្ញាណ ជាមនុស្សពិត និងប្រព្រឹត្តជាទង្វើក្លែងបន្លំណាមួយមកកេងប្រវ័ញ្ចពីអ្នកប្រើប្រាស់លើអ៊ីនធឺណិតតាមរយៈគ្រប់រូបភាព៕ កុំភ្លេចចែករំលែកទៅកាន់មិត្តភក្តិបានដឹងផង!