រដ្ឋមន្រ្តី​ដឹកជញ្ជូនថៃ ដែលចាក់វ៉ាក់សាំង AstraZeneca ​ដូសទីមួយ​ជាង២០ថ្ងៃរួច ឥឡូវមាន​វិជ្ជមាន​កូវីដ១៩

  • 2021-04-07 08:10:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Saksayam Chidchob រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនថៃ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ និងត្រូវបាន​បញ្ជូនទៅកាន់មន្ទីរ​ពេទ្យ Buriram ដើម្បីព្យាបាល នៅថ្ងៃទី៧ ខែមេសា ឆ្នាំ​២០២១នេះ។ លោកគឺជាមន្រ្តីជាន់ខ្ពស់​ជាងគេនៃរដ្ឋាភិបាលថៃ ​ដែល​ឆ្លងមេរោគនេះ។

ក្រសួងសុខាភិបាលថៃ បញ្ជាក់​ថា លោក​ត្រូវបានសង្ស័យថា ឆ្លងពីមន្រ្តីរបស់លោក បន្ទាប់ពីចូលរួម​ក្នុងពិធីរំលឹកខួប​នៃការបង្កើតគណបក្ស Bhumjaithai ក្នុងនាមលោក​ជាអគ្គលេខាធិការគណបក្ស។ យ៉ាងណាមិញ លោកបានពាក់​ម៉ាស​ជាប់​រហូត​ក្នុងអំឡុងចូលរួមពិធីនេះ។

គួររំលឹក​ថា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ​២០២១ លោក Saksayam Chidchob បាន​ទទួលចាក់វ៉ាក់សាំង AstraZeneca ដូសទីមួយ រួមជាមួយ​នាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា និងរដ្ឋមន្រ្តីមួយចំនួនទៀត៕

ប្រភព៖ Bangkokpost

អត្ថបទថ្មី
;