ធនាគារ និងមីក្រូហិរញ្ញវត្ថុ លើកលែង​ការបង់ការប្រាក់ និង​ផាកពិន័យ​យ៉ាងតិច១ខែ សម្រាប់អ្នក​ឆ្លងកូវីដ១៩

  • 2021-04-07 08:30:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គ្រឹះស្ថាន​ធនាគារ និងហិរញ្ញវត្ថុ តាមរយៈ​សមាគម​ធនាគារ​នៅកម្ពុជា និងសមាគម​មីក្រូហិរញ្ញវត្ថុកម្ពុជា បាន​ដាក់ចេញគោលការណ៍​ដូចខាងក្រោម៖

-សម្រាប់អតិថិជនដែលឆ្លងជំងឺកូវីដ-១៩៖ លើកលែងការបង់ការប្រាក់ និងរាល់ការផាកពិន័យទាំងអស់ រយៈពេលយ៉ាងតិចមួយខែ ព្រមទាំងទទួលបានការរៀបចំឥណទានឡើងវិញ ដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម) រួមទាំងការពន្យារការបង់ប្រាក់ដើមរយៈពេលបីខែ។ រាល់អតិថិជនដែលឆ្លងជំងឺកូវីដ-១៩ ត្រូវបង្ហាញលទ្ធផលតេស្តវិជ្ជមានកូវីដ-១៩ ចេញដោយអាជ្ញាធរមានសមត្ថកិច្ច។

-សម្រាប់អតិថិជនដែលជាប់ធ្វើចត្តាឡីស័ក៖ ផ្តល់ការរៀបចំឥណទានឡើងវិញ ដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម) រួមទាំងពន្យារការបង់ទាំងប្រាក់ដើម និងការប្រាក់រយៈពេលមួយខែ និងលើកលែងរាល់ការផាកពិន័យទាំងអស់។

សូមអានបន្ថែមខាងក្រោម៖

អត្ថបទថ្មី
;