ចំណូល​ជាមធ្យម​សម្រាប់​មនុស្សម្នាក់​ បានកើនឡើងដល់ ១៦៨៣ដុល្លារ

  • 2021-04-08 02:05:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផលិតផល​ក្នុងស្រុកសរុប (GDP) ជាមធ្យម​សម្រាប់​មនុស្សម្នាក់​បាន​កើនឡើង​ពី ១៦៧៩ដុល្លារក្នុងឆ្នាំ​២០១៩ ដល់ប្រមាណ ១៦៨៣ដុល្លារ​ក្នុងឆ្នាំ​២០២០។​ នេះ​បើតាម​សារលិខិត របស់​សម្តេច​តេជោ ហ៊ុន សែន ផ្ញើជូនជនរួមជាតិ​ ក្នុង​ឱកាស​បុណ្យចូលឆ្នាំខ្មែរ ចុះកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ​២០២១។

ក្នុងសារលិខិតនេះបន្តថា រាជរដ្ឋាភិបាល​ក៏បាន​រៀបចំ​ប្រាក់ចំណូល​ជូន​មន្រ្តីរាជការ និងកងកម្លាំង​ប្រដាប់​អាវុធ ឱ្យទទួលបាន​នូវប្រាក់បៀវត្សអប្បបរមា កើនដល់​កម្រិតជាង ១លាន ១៧ម៉ឺនរៀល ហើយ​ការបើកបៀវត្ស​បាន​អនុវត្ត​ទាន់ពេលវេលា គឺបើក២ដង​ក្នុងមួយខែ​ តាមប្រព័ន្ធធនាគារ៕

អត្ថបទថ្មី
;