តៃវ៉ាន់ ភ័យខ្លួន ពេលចិនសន្យាឱ្យវ៉ាក់សាំងរាប់លានដូសទៅប្រទេសមួយនោះ
- 2021-04-08 03:05:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តៃវ៉ាន់ ភ័យខ្លួន ពេលចិនសន្យាឱ្យវ៉ាក់សាំងរាប់លានដូសទៅប្រទេសមួយនោះ
ចន្លោះមិនឃើញ
ក្រសួងការបរទេសតៃវ៉ាន់បានបង្ហាញក្តីបារម្ភថា ប្រទេសប៉ារ៉ាហ្គាយអាចនឹងផ្តាច់ទំនាក់ទំនងជាមួយខ្លួន បន្ទាប់ពីចិនបានសន្យាឱ្យវ៉ាក់សាំងរាប់លានដូសទៅប្រទេសអាមេរិកឡាទីនមួយនេះ។
លោក Joseph Wu រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ បានចោទចិនថា ប្រើការទូតវ៉ាក់សាំងដើម្បីដាក់សម្ពាធលើប្រទេសប៉ារ៉ាហ្គាយ។
លោកថ្លែងកាលពីថ្ងៃទី៧មេសាថា៖ «រដ្ឋាភិបាលចិន បាននិយាយថា ប្រសិនបើប៉ារ៉ាហ្គាយ ផ្តាច់ទំនាក់ទំនងជាមួយតៃវ៉ាន់ ពួកគេនឹងទទួលបានវ៉ាក់សាំងរាប់លានដូសពីប្រទេសចិន»។ លោកក៏បានលើកឡើងពីប្រទេសនៅទ្វីបអាមេរិក ដូចជាប្រេស៊ីល ឈីលី និង អែល សាលវេឌ័រ ជាដើម ដែលទទួលវ៉ាក់សាំងចិន ហើយអាចប៉ះពាល់ដល់សម្ព័ន្ធមិត្តរបស់តៃវ៉ាន់។
លោកបន្តថា តៃវ៉ាន់បានស្នើសុំឱ្យប្រទេសនានាជួយផ្តល់វ៉ាក់សាំងដល់ប៉ារ៉ាហ្គាយ ដើម្បីកាត់បន្ថយសម្ពាធរបស់ប្រទេសនេះ។ ក្នុងនោះ ឥណ្ឌាបានបញ្ជូនទៅ ១០ម៉ឺនដូសរួចហើយតាមរយៈ COVAX និងគ្រោងបញ្ជូន ១០ម៉ឺនដូសទៅបន្ថែមទៀត។
គួរបញ្ជាក់ថា នាពេលកន្លងមក ប៉ារ៉ាហ្គាយបានទទួលវ៉ាក់សាំង AstraZeneca ចំនួន ៣៦ ០០០ដូស, Sputnik V ចំនួន៤ពាន់ដូស និង Sinovac ចំនួន២ម៉ឺនដូស៕