ខេត្តព្រះសីហនុថ្ងៃនេះ ​មាន​អ្នកជាសះស្បើយ​ច្រើនជាងអ្នកឆ្លងថ្មី ដល់ទៅ២០ដង

  • 2021-04-08 03:32:21
  • ចំនួនមតិ 11 | ចំនួនចែករំលែក 6

ចន្លោះមិនឃើញ


ថ្ងៃនេះ នៅខេត្តព្រះសីហនុ រកឃើញ​ករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន​៣នាក់​នៅទំនប់​រលក ក្រុងព្រះសីហនុ ដែល​ជាកុមារីអាយុ ១៤ឆ្នាំ និងស្រ្តី២រូបទៀត អាយុ ៣៩ឆ្នាំ និង២៤ឆ្នាំ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន​របស់​ក្រសួងសុខាភិបាល។

យ៉ាងណាមិញ ខេត្តព្រះសីហនុ​មានអ្នកជាសះស្បើយពីជំងឺនេះ រហូតដល់ ៦៤នាក់។ ក្នុងនោះ ២០នាក់​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញ​ពីមន្ទីរ​បង្អែកខេត្តព្រះសីហនុ និង ៤៤នាក់ ត្រូវ​បាន​អនុញ្ញាតឱ្យចេញ​ពី​សណ្ឋាគារ​សម័យថ្មី​អន្តរជាតិ ខេត្តព្រះសីហនុ។

គួរបញ្ជាក់​ថា នៅថ្ងៃទី៨មេសានេះ កម្ពុជារកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ១១៣នាក់ និងជាសះស្បើយ ៩០នាក់៕

សូមអានបន្ថែមខាងក្រោម៖

;