មកមើលឡាន Tesla មួយគ្រឿងដំបូងនៅខ្មែរ ញាក់តាមភ្លេង ត្រដាងស្លាបចុះឡើងឡូយកប់ (វីដេអូ)

  • 2021-04-09 03:03:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់ពីលេចវត្តមាននៅក្នុងទឹកដីប្រទេសកម្ពុជាមួយគ្រឿងដំបូបង្អស់រួមមក រថយន្ត Tesla Model X កាន់តែធ្វើឲ្យមនុស្សជាច្រើនចាប់អារម្មណ៍ខ្លាំង។

គួរឲ្យដឹងថា រថយន្ត Tesla Model X ស៊េរីឆ្នាំ២០១៧ ខាងលើ ត្រូវបាននាំចូលតាមរយៈឃ្លាំងលក់រថយន្តឯកជនមួយកន្លែងក្នុងរាជធានីភ្នំពេញ ហើយខណៈពេលនេះមនុស្សជាច្រើនកំពុងតែចង់ដឹងពីលក្ខណៈពិសេស និងតម្លៃខ្លួនរបស់វា។

យ៉ាងណាមិញ រថយន្ត Tesla Model X ដែលជា SUV កៅអី៣ជួរនេះ គឺជាម៉ូដែលមានបំពាក់លក្ខណៈពិសេសកប់ៗជាច្រើន ហើយអ្វីដែលគេចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺ មុខងារ Autopilot។

ដោយឡែកមនុស្សជាច្រើនប្រហែលជាមិនបានដឹងទេថា វាមានមុខងារពិសេសមួយទៀតហៅថា Crazy Lightshow ដែលរថយន្តនឹងញាក់សាច់បទភ្លើង ហើយបើកទ្វារត្រដាងឡើងចុះ មើលទៅពិតជាឡូយមែនទែន៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូផ្សេងមួយទៀតបង្ហាញពីមុខងារ Crazy Lightshow៖

ប្រភពរូបភាព & វីដេអូ ៖ V99 Auto Shop

អត្ថបទ៖ សេង ឡុង

អត្ថបទថ្មី
;