វិធី​ការពារពីការ​ឆ្លង ជំងឺកូវីដ១៩ សម្រាប់​ស្រ្តី​កំពុង​ពពោះ និង បំបៅ​ដោះ

  • 2021-04-09 09:00:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខណៈ​កំពុង​មាន​ការ​រាតត្បាត​នៃ​ជំងឺ ​​Covid-19​​ ដែល​ជា​ប្រភេទ​ជំងឺ​រលាក​សួត​ថ្មី​ដែល​ឆ្លង​​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​តាម​រយៈ​ផ្លូវ​ដង្ហើម ទឹក​មាត់​ និង ការ​ប៉ះ​ពាល់​ជាមួយ​អ្នក​ជំងឺ​ផ្ទាល់​នោះ បាន​ធ្វើ​ឱ្យ​លេច​ឡើង​នូវ​​ការ​ព្រួយ​បារម្ភ ព្រម​ទាំង​ឈាន​ដល់​មាន​ការ​ស្លន់​ស្លោ​ពី​សំណាក់​ប្រជាពលរដ្ឋ​មួយ​ចំនួន​ផង​ដែរ។

រូបតំណាង
ក្នុង​នោះ​ផង​ដែរ ស្រី្ត​ពពោះ​ ឬ កំពុង​បំបៅ​កូន មិន​គួរ​មាន​ការ​ភ័យ​ខ្លាច​ ឬ បារម្ភ​ច្រើន​ពេក​ឡើយ​ទាក់​ទង​នឹង​បញ្ហា​នេះ ចៀសវាង​​​ការ​គិត​ច្រើន​ ឬ​ គេង​មិន​លក់​ដែល​អាច​ប៉ះ​ពាល់​ដល់​សុខភាព​របស់​អ្នក​ និង កាន់​តែ​ធ្វើ​ឱ្យ​ប្រព័ន្ធ​ការពារ​រាង​កាយ​ចុះ​ខ្សោយ​​។ ទោះ​ជា​យ៉ាង​ណា​ អ្នក​ជំនាញ​បាន​ធ្វើ​ការ​ណែ​នាំ​ឱ្យ​ស្រ្តី​ពពោះ ឬ កំពុង​បំបៅ​ដោះឱ្យ​ព្យាយាម​អនុវត្ត​នូវ​វិធី​សាស្ត្រ​ការពារ​ខ្លួន​ពី​ជំងឺ Covid-19 ដែល​កំពុង​មាន​ការ​រីក​រាល​ដាល​នេះ​ដែល​ក្នុង​នោះ​រួម​មាន៖
រូបតំណាង
  • ធ្វើការ​លាង​សម្អាត​ដៃ​ឱ្យ​បាន​ញឹក​ញាប់​ជាមួយ​សាប៊ូ​ឱ្យ​បាន​យ៉ាង​តិច​ ២០វិនាទី ជាពិសេស​មុន​ពេល​បរិភោគ ក្រោយពេល​កណ្ដាស់ ឬ ក្រោយ​ពេល​ចេញ​​ពី​បន្ទប់​ទឹក ។ ​

  • ធ្វើការ​សម្អាត​ដៃ​ដោយ​ប្រើ​ជែល​លាង​ដៃ​ស្ងួត ឬ ទឹក​អាកុល​ពេល​អ្នក​ធ្វើ​ដំណើរ

  • ឧស្សាហ៍​សម្អាត​ផ្ទៃ​ខាង​លើ​នៃ​របស់​របរ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ ដែល​ក្នុង​នោះ​មាន​ទូរសព្ទ​ដៃ​ជាដើម

  • ចៀសវាង​ប្រើ​ប្រាស់​សម្ភារៈ​រួម​នានា​តាម​ទី​ប្រជុំ​ជន ឬ ​ទី​សាធារណៈ

  • ចូរ​កណ្តាស់​ដោយ​ធ្វើ​ការ​យក​កែង​ដៃ ឬ ក្រដាស​​ខ្ទប់ ចៀសវាង​ការ​ប្រើ​ប្រាស់​បាត​ដៃ​ផ្ទាល់

  • ចៀសវាង​ការ​ប៉ះ​ពាល់ ឬ ប្រើ​នូវ​សម្ភារៈ​រួម​ជាមួយ​អ្នក​ដែល​មាន​អាការៈ​ឈឺ​ផ្ដាសាយ ក្អក ឬ ឧស្សាហ៍​កណ្តាស់​ជា​ដើម

  • បើ​មាន​អាការៈ​ផ្តាសាយ​ ទោះ​តិចតួច​ក្តី គួរ​ទៅ​ពិគ្រោះ​ជាមួយ​ក្រុម​គ្រូពេទ្យ​ ឬ អ្នក​ជំនាញ។

រូបតំណាង

ក្រៅ​ពី​វិធី​បង្ការ​ដែល​ណែនាំ​ដោយ​ក្រុម​អ្នក​ជំនាញ​ខាង​លើ ស្រ្តី​មាន​ផ្ទៃ​ពោះ​ ឬ កំពុង​បំបៅ​កូន​​គប្បី​​កុំ​ចេញ​ទៅ​កន្លែង​ដែល​មាន​មនុស្ស​ច្រើន​​កក​កុញ បើ​គ្មាន​កិច្ចការ​សំខាន់ ឬ ​កុំ​ទាន់​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​នៅ​ក្នុង​អំឡុង​ពេល​នេះ ជាពិសេស​បណ្តា​​ប្រទេស​មួយ​ចំនួន​​ដែល​កំពុង​ប្រឈម​នឹង​ការ​រាតត្បាត​ខ្លាំង៕ ​

ប្រភព៖ UNFPA | uchealth ប្រែ​សម្រួល៖ Siyou Tang

អត្ថបទថ្មី
;