អាគារការកោះពេជ្រក្លាយជាមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល

  • 2021-04-11 05:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយទទួលបានប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងកាលពីព្រឹកថ្ងៃ១០ មេសា​ ឆ្នាំ២០២១ ម្សិលមិញ ដែលតម្រូវឲ្យរៀបចំមជ្ឈមណ្ឌលពិពរណ៌ និងអគារការ កោះពេជ្រឲ្យក្លាយទៅជាកន្លែងដាក់សម្រាក និងព្យាបាលអ្នកជំងឺកូវីដ១៩នោះ លោកឧត្តមសេនីយឯក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និង លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) រួមជាមួយក្រុមការងារគ្រប់ផ្នែកដែលពាក់ព័ន្ធបានដឹកនាំ និងរៀបចំ ការរៀបចំមជ្ឈមណ្ឌលពិពរណ៌ និងអគារការ កោះពេជ្រឲ្យក្លាយទៅជាមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ដោយប្រើរយ:ខ្លី និងលឿនបំផុត នេះបើតាមឃើញរូបថតដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)បង្ហោះលើកផេកហ្វេសបុករបស់ខ្លួននៅ១ម៉ោងមុននេះ។

ខាងក្រោមនេះគឺជារូបថតនៃសកម្មភាពរៀបចំមជ្ឈមណ្ឌលពិពរណ៌ និងអគារការ កោះពេជ្រក្លាយជាមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល៖

រូបថត៖សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)

អត្ថបទថ្មី
;