រុស្ស៊ី ប្រាប់​ឱ្យស្លូវ៉ាគី ប្រគល់វ៉ាក់សាំង Sputnik V មកឱ្យខ្លួនវិញជាបន្ទាន់

  • 2021-04-12 05:52:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រុស្ស៊ី បាន​ប្រាប់ទៅភាគីស្លូវ៉ាគី ឱ្យ​ប្រគល់វ៉ាក់សាំង Sputnik V មកឱ្យខ្លួនវិញ ដោយចោទថា​បាន​បំពាន​កិច្ចសន្យា។

ការទាមទារនេះ បន្ទាប់ពី​វិទ្យាស្ថាន​គ្រប់គ្រងឱសថរបស់​ស្លូវ៉ាគី បាន​ចោទប្រកាន់ថា វ៉ាក់សាំង​ Sputnik V ដែលរុស្ស៊ី​ដឹកមកឱ្យខ្លួននោះ គឺជាប្រភេទផ្សេងគ្នាពីវ៉ាក់សាំង​ដែលដឹកទៅប្រទេសនានា។

វិទ្យាស្ថាននេះ ថាខ្លួន​មិន​ទទួលបាន​ព័ត៌មាន​គ្រប់គ្រាន់​អំពី​វ៉ាក់សាំង Sputnik V នេះដើម្បី​វាយតម្លៃពីផលប្រយោជន៍ និងហានិភ័យ​នោះទេ។

ភាគី​រុស្ស៊ី បាន​ហៅការ​លើកឡើង​របស់​ស្លូវ៉ាគី អំពី​ប្រភេទ​វ៉ាក់សាំង Sputnik V ផ្សេងគ្នាថា ជាព័ត៌មាន​ក្លែងក្លាយ។ «រាល់​វ៉ាក់សាំង Sputnik V ទាំងអស់​គឺ​មាន​គុណភាព​ដូចគ្នា និង​ការ​គ្រប់គ្រង​គុណភាព​យ៉ាងហ្មត់ចត់ នៅ​វិទ្យាស្ថាន Gamaleya។ គុណភាព​វ៉ាក់សាំង Sputnik V ត្រូវបាន​បញ្ជាក់​ដោយ​និយ័តករ​ក្នុងប្រទេស ៥៩»៕

ប្រភព៖ Euro News

អត្ថបទថ្មី
;