​ប្រទេស​អាស៊ី​ ២ ​ជំនាញ​បំផុត​​ខាង​ផលិត​បន្ទះឈីប​ល្អៗ​ ​​សូម្បី​តែ​អាមេរិច​ក៏​ច្រណែន​​​

  • 2021-04-13 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុមហ៊ុន​ផលិត​បន្ទះឈីប​ ​ឬ​ខួរក្បាល​ស្មាតហ្វូន​គ្រប់​ប្រភេទ​ចំនួន​ ​២ ​កំពុង​កាន់​កាប់​ចំណែក​ទីផ្សារ​ជារួម​ច្រើន​ជាង​គេ​ដល់​ទៅ​ ៨១​% ​គឺ​ TSMC ​របស់​ប្រទេស​តៃវ៉ាន់​និង​ Samsung Electronics ​របស់​ប្រទេស​កូរ៉េ​ខាងត្បូង។ ​​ប្រទេស​តំបន់​អាស៊ី​ ២ ​ខាង​លើ​មាន​ចំណែក​ទីផ្សារ​ធំ​។ ​សម្រាប់​ ​TSMC ​ផលិត​ឈីប​ផ្ដាច់​មុខ​ឲ្យ​ Apple ​មាន​ចំណែក​ទីផ្សារ​ ៥៨% ​ ​រីឯ​ Samsung ​មាន​ ១៨% ​។

អ្នកឯកទេសកំពុងពិនិត្យមើលគុណភាពបន្ទះឈីប នៅរោងចក្រតៃវ៉ាន់
​អ្វី​ដែល​គេ​ចាប់​អារម្មណ៍​ នៅ​ក្នុង​អាណិត្ត​ប្រធានាធិបតី​អាមេរិចថ្មី​ ​កាល​ពី​ខែ​កុម្ភៈ​​បាន​ចាក់​បញ្ចូល​ទឹក​ប្រាក់​វិនិយោគ​រាប់​ពាន់​លាន​ដុល្លារ​ដើម្បី​បន្ត​ប្រកួត​ប្រជែង​ និង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​បច្ចេកវិទ្យា​របស់​អាមេរិច​ប្រសើរ​ឡើង​។ ​ក្នុ​ង​នោះ​កញ្ចប់​ថវិការ​ច្រើន​ជាង ២០ ប៊ីលាន​ដុល្លារ​ សង់​រោងចក្រ​បន្ថែម​ផលិត​បន្ទះឈីប​នៅ​ដី​អាមរិច​វិញ​ ​ដូច​ Samsung និង TSMC ​កំពុង​ធ្វើ​។​

​ជាក់ស្ដែង​ ​Apple ក៏​​សម្រេច​ផលិត​បន្ទះឈីប​ M1 របស់​ខ្លួន​បាន​ជោគជ័យ​រួច​ហើយ។ ​ទៅ​អនាគត​ ​Apple ​អាច​នឹង​ពឹង​ពាក់​តៃវ៉ាន់​តិច​តួច​មិន​អាស្រ័យ​ទាំង​ស្រុង​ដូច​បច្ចប្បន្ន​​ទេ​ ក្នុង​ការ​ផលិត​ iPhone, iPad ឬ iWatch ​។

លោក ចូ បៃឌិន កំពុង​កាន់​បន្ទះឈីប Intel

​ជាង​ ១៥ ​ឆ្នាំ​​មក​នេះ​ក្នុង​ពិភព​បច្ចេកវិទ្យា​​គេ​មិន​អាច​ខ្វះ​តួ​ឯក​ទាំង​ពីរ​នេះ​បានឡើយ​ ​តែ​គេ​​ក៏​មិន​ភ្លេច​ក្រុមហ៊ុន​ខ្លាំង​ផ្សេង​ទៀត​ដូច​ជា​ Intel ​និង​ ​Qualcomm ​របស់​អាមេរិច​​ ដែល​មាន​ឈ្មោះ​បោះ​សំឡេង​ល្បី​រន្ទើ​​​។​

​រំឮក​ផង​ដែរ​ថា តាំង​ពី​ឆ្នាំ ២០០១ ​មាន​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈីប​ច្រើន​ជាង ៣០ ឯណោះ​។ ​បើ​សួរ​ថា​តើ​ក្រុមហ៊ុន​ផលិត​ឈីប​ណា​ធំ​ជាង​គេ​ឆ្នាំ​ ២០២១? ​ចម្លើយ​គឺ​ Intel ​និង​ក្រុមហ៊ុន​ចំនួន ៣ ទៀត​មាន​ដូច​ជា​ TSMC , Samsung ​និងក្រុមហ៊ុន​កូរ៉េខាងត្បូង ​SK Hynix Inc ។​

​ក្នុង​នោះ​​វត្តមាន​ក្រុមហ៊ុន​ធំៗ​ផ្សេង​ទៀត​​ដូចជា​៖ AMD , Qualcomm, Nvidia (អាមេរិច),​TSMC, SMIC របស់​ចិន គូ​ប្រជែង​តៃវ៉ាន់​និង ASML (ហូឡង់) ​ជាដើម៕​​

ប្រភព៖ CNBC ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;