តារា​ស្រី​ទាំង​ឡាយ​ដែល​ទិញ​ធានា​រ៉ាប់រង​ជើង​រាប់​សិប​លាន​ដុល្លារ

  • 2021-04-13 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 27

ចន្លោះមិនឃើញ


តារា​ស្រី​ជួរ​មុខ​ដូច​ជា Taylor Swift, Rihanna និង Yura សុទ្ធ​តែ​ជា​សិល្បការិនី​ដែល​ហ៊ាន​ចំណាយ​លុយ​រាប់​លាន​ដុល្លារ​ ដើម្បី​ការពារ​ជើង​របស់​ខ្លួន​។

១. Taylor Swift

កាល​ពី​ឆ្នាំ ២០១៥ ម្ចាស់​បទ Lover បាន​ចំណាយ​លុយ ៤០​លាន​ដុល្លារ ដើម្បី​ទិញ​ធានារ៉ាប់រង​ឲ្យ​​ជើង​ដ៏​វែង​ស្រឡូន​របស់​ខ្លួន។ និយាយ​ពី​ចំនួន​ទឹក​លុយ​ដ៏​ធំ​នេះ ស្រី​ស្អាត​អាយុ​៣១​ឆ្នាំ​បានឲ្យ​ដឹង​ថា នាង​ទិញ​ធានា​រ៉ាប់រង​នេះ មុន​ពេល​មាន​គម្រោង​តន្ត្រី​ទេសចរណ៍​ជុំ​វិញ​ពិភពលោក ត្បិត​នៅ​ពេល​សម្ដែង ខ្លាច​រាំ​ច្រើន​ពេក​ប៉ះពាល់​ដល់​ជើង។

២. Mariah Carey

ក្នុង​ឆ្នាំ ២០១៦ រាជិនី​សំឡេង​មាស​អាមេរិក Mariah Carey បាន​ជះ​លុយ ៣៥​លាន​ដុល្លារ​ដើម្បី​ទិញ​ធានារ៉ាប់រង​ឲ្យ​ជើង​របស់​ខ្លួន។ ដោយ​សារ​តែ​ត្រូវ​ថត​រូប​បង្ហាញ​ជើង​ច្រើន និង​ជា​អ្នក​តំណាង​របស់​ប្រេន​ស្បែក​ជើង​លំដាប់​ខ្ពស់​ផង​នោះ តារា​​ជើង​ចាស់​រូប​នេះ មិន​ខ្លាច​នឹង​ចំណាយ​សម្រាប់​ជើង​របស់​ខ្លួន​ឡើយ។

៣. Rihanna

ក្រោយ​ពេល​ឈ្នះ​ពាន​រង្វាន់ តារា​ស្រី​ដែល​មាន​ជើង​ស្អាត​បំផុត​ក្នុង​ឆ្នាំ ២០០៧ ម្ចាស់​បទ Umbrella បាន​ចំណាយ​លុយ​១​លាន​ដុល្លារ​ដើម្បី​ទិញ​ធានា​រាប់​រង​ឲ្យ​ជើង​ដ៏​វែង​របស់​ខ្លួន។

៤. Yura

នៅ​ក្នុង​វិស័យ​សិល្បៈ​កូរ៉េ តារា​ស្រី​តែ​មួយ​គត់​ដែល​បាន​បើក​ចំហរ​ថា​ខ្លួន​បានទិញ​ធានា​រ៉ាប់រង​ជើង​នោះ​គឺ តារា​ចម្រៀង​ Yura សមាជិក​ក្រុម​ចម្រៀង Girl’s Day។ តាម​នោះ​ដែរ នៅ​អាយុ ១៨​ឆ្នាំ ស្រី​ស្អាត​រូប​នេះ​បាន​ចំណាយ​លុយ​ ៤៥​ម៉ឺន​​ដុល្លារ ដើម្បី​ទិញ​ធានា​រ៉ាប់រង​ឲ្យ​ជើង​របស់​ខ្លួន៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម
;