បើ​ភ្លេច Log Out គណនី​ Facebook ពី​ទូរសព្ទ​​អ្នក​ដទៃ កុំ​បារម្ភ​ឲ្យ​សោះ​ (មានវីដេអូ)

  • 2021-04-19 00:52:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅពេល​អ្នក​ទៅ​បើក Facebook ទូរសព្ទ​មិត្ត​ភក្តិ ឬ​អ្នក​ដទៃ​ផ្សេង​ទៀត​ភ្លេច Log Out ចេញ​វិញ មិន​ចាំ​បាច់​ភ័យ​ទេ មាន​វិធី​សាស្ត្រ​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​ដទៃ មិន​អាច​លេង Facebook របស់​អ្នក​បាន។

អ្នក​ប្រើ​ប្រាស់ Facebook ជា​ច្រើន​តែង​តែ​មិន​សូវ​ចាប់​អារម្មណ៍​នៅ​លើ​មុខងារ មួយ​ដែល​អាច​ឆែក​ដឹង​គណនី Facebook​ នៅ​លើឧបករណ៍​ផ្សេង។

ចូល​ទៅ​កាន់ Setting>Account Setting>Security and Login ត្រង់​កន្លែង Where You're Logged In នឹង​​បង្ហាញ​គណនី Facebook របស់​​អ្នក​ បើ​សិន​នៅ​លើ​ឧបករណ៍​ផ្សេង​ទៀត។ បន្ទាប់​មក​អ្នក​គ្រាន់​តែ​ចុច​នៅ​លើ​ប្រភេទ​ឧបករណ៍​នេះ និង​ចុច​លើ​ពាក្យ Log Out ចេញ​ជា​ការ​ស្រេច។

មុខ​ងារ​នោះ​មាន​ឈ្មោះ​ថា Active Sessions ដែល​អាច​ឲ្យ​អ្នក​ឆែក​ដឹង​ថា Account Facebook របស់​អ្នក​ត្រូវ​បាន​អ្នក​ផ្សេង​បើក​លេង នៅ​លើ​ឧបករណ៍​ដទៃ​ទៀត ហើយ​អ្នក​ក៏​អាច Log Out ចេញ​ពី​ទូរសព្ទ ឬ​ឧបករណ៍​ដែល​បាន​បើក​លេង​នេះ អ្នក​ក៏​អាច​​ធ្វើ​ការ​ប្ដូរ Password ថ្មី​ ដើម្បី​ការ​ពារ​កុំ​អ្នក​ផ្សេង​បើក​លេង ម្ដង​ទៀត​បាន​ប្រសិន​ជា​គេ​ស្គាល់៕

ទស្សនាវីដេអូបង្ហាញខាង​ក្រោម៖

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;