សម្តេចតេជោចេញបទបញ្ជាដាច់ខាត «ហាមមនុស្សមិនឲ្យចេញពីផ្ទះ»ក្នុងរយ:ពេលបិទខ្ទប់

  • 2021-04-16 10:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេចតេជោ ហ៊ុន សែន បញ្ជាទៅអាជ្ញាធរឲ្យត្រួតពិនិត្យឲ្យបានច្បាស់លាស់លើករណីប្រជាពលរដ្ឋចរាចារណ៍ចេញពីផ្ទះមកក្រៅក្នុងពេលបិទខ្ទប់ចរាចរណ៍នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។ នេះបើយោងតាមសារជាសម្លេងរបស់សម្ដេច នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេច។

សម្តេចតេជោថ្លែងនៅវិមានសន្តិភាពកន្លងទៅ
សម្តេចតេជោបញ្ជាក់ថាក្នុងសារជាសំលេងនោះថា «នៅផ្ទះណាគឺនៅផ្ទះនោះ នៅភូមិណាគឺនៅភូមិនោះ នៅស្រុកណាគឺនៅស្រុកនោះ នៅទីកន្លែងណាគឺនៅទីកន្លែងនោះ ក្នុងរយ:ពេល១៤ថ្ងៃ ករណីនេះគឺមានករណីលើកលែងមួយចំនួន ប៉ុន្តែមិនមែនចេះតែលើកលែងនោះទេ ដូចច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋរបស់យើងទ្រាំទ្រការលំបាកក្នុងរយ:ពេលដែលប្រទេសជាតិជួបការលំបាក ខ្ញុំសូមបញ្ជាក់ថាប្រសិនបើ១៤ថ្ងៃហើយ បងប្អូនយើងនៅតែបំពាន់ ហើយសភាពការណ៍មិនថយចុះ ខ្ញុំព្រះករុណខ្ញុំនឹងអូសបន្លាយពេលនៃការបិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅ អាចនឹងបិទខេត្តមួយចំនួនទៀតយោងទៅលើការចាំបាច់ បើមិនមានកិច្ចសហការពីប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់ផ្នែកជាន់ថ្នាក់ទេយើងនឹងពិបាកទទួលជោគជ័យ»។

សម្តេចបន្តថា ​​​ អ្នកភ្នំពេញហាមចេញទៅខេត្ត អ្នកខេត្តហាមចូលភ្នំពេញ រងចាំ១៤រាជធានីភ្នំពេញបើជាធម្មតាវិញ។ ជាក់ស្តែង​មានអ្នកចល័តទៅខេត្តព្រៃវែង និងស្រុកស្នួលខេត្តក្រចេះបានពិនិត្យធ្វើកូវីដ។ សម្តេចក៏ប្រមានដល់រថយន្តពេទ្យ យោធា អ្នកធំមានអំណាច ហាមដាក់មនុស្សចល័តក្នុងពេលបិទខ្ទប់នេះផងដែរ៕

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;