ប្រជាជនអ៊ីស្រាអែល មិនបាច់ពាក់ម៉ាសទៀតទេចាប់ពីស្អែកទៅ ដោយសារចាក់វ៉ាក់សាំងបានជោគជ័យ
- 2021-04-17 05:06:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រជាជនអ៊ីស្រាអែល មិនបាច់ពាក់ម៉ាសទៀតទេចាប់ពីស្អែកទៅ ដោយសារចាក់វ៉ាក់សាំងបានជោគជ័យ
ចន្លោះមិនឃើញ
ប្រជាជនក្នុងប្រទេសអ៊ីស្រាអែល មិនតម្រូវឱ្យពាក់ម៉ាសនៅទីសាធារណៈទៀតឡើយ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១តទៅ ខណៈករណីឆ្លងកូវីដ១៩ថ្មី បានធ្លាក់ចុះខ្លាំង ហើយចាក់វ៉ាក់សាំងបានច្រើនលើលលប់រួចទៅហើយ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាលអ៊ីស្រាអែល កាលពីថ្ងៃទី១៥ មេសាកន្លងទៅ។
ក្រសួងបញ្ជាក់ដូច្នេះថា៖ «អត្រានៃការឆ្លងក្នុងប្រទេសអ៊ីស្រាអែល គឺមានកម្រិតទាបបំផុតដោយសារតែយុទ្ធនាការចាក់វ៉ាក់សាំងបានជោគជ័យ។ ដូច្នេះវាអាចសម្រួលបាននូវការរឹតត្បិតនានា។»
គួរកតសម្គាល់ថា អ៊ីស្រាអែលបានរកឃើញករណីឆ្លងកូវីដ១៩ថ្មីត្រឹមតែ ៣៤នាក់ប៉ុណ្ណោះកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ដែលជាចំនួនតិចបំផុតក្នុងរយៈពេល១ឆ្នាំមកនេះ។
បើគិតពីការចាក់វ៉ាក់សាំងវិញ ក្នុងចំណោមប្រជាជនជាង ៩លាននាក់ ក្នុងនោះ ៥៤,៩% ចាក់បានគ្រប់២ដូស និង ៥៦,៩% ចាក់បានដូសទីមួយ។ បូករួមទាំងអ្នកជាសះស្បើយពីកូវីដ១៩ទៀត អ៊ីស្រាអែលត្រូវបានគេជឿជាក់ថា គឺមានភាពសុំានឹងវីរុសទៅហើយ។
កាលពីថ្ងៃពុធកន្លងទៅ អ៊ីស្រាអែលបានប្រកាសអនុញ្ញាតឱ្យភ្ញៀវទេសចរបរទេសដែលចាក់វ៉ាក់សាំងរួច អាចចូលទៅប្រទេសខ្លួន ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១៕