មហាសេដ្ឋីជប៉ុន លាឈប់ពីការងារត្រៀមខ្លួនហោះទៅឋានព្រះចន្ទ
- 2021-04-18 04:22:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មហាសេដ្ឋីជប៉ុន លាឈប់ពីការងារត្រៀមខ្លួនហោះទៅឋានព្រះចន្ទ
ចន្លោះមិនឃើញ
លោក Yusaku Maezawa អ្នកបណ្ដាក់ទុនដ៏ធំមួយក្នុងប្រព័ន្ធរ៉ុកកែតជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន SpaceX គ្រោងនឹងលក់ភាគហ៊ុន ៣០% ក្នុងក្រុមហ៊ុនលក់ទំនិញអនឡាញរបស់ខ្លួនឈ្មោះ Zozo ទៅឲ្យក្រុមហ៊ុន Yahoo Japan។
លោក Maezawa នឹងលាលែងតំណែងពីនាយកប្រតិបត្តិក្រុមហ៊ុន Zozo ជាថ្នូរនឹងទ្រព្យ ៣,៧ ពាន់លានដុល្លារ ដែលលោកនឹងទទួលបានសាច់ប្រាក់សុទ្ធ ២,៣ ពាន់លានដុល្លារ និងអាចរក្សាទុកភាគហ៊ុន ៦% ក្នុងក្រុមហ៊ុនដែលខ្លួនបង្កើត។ លោក Maezawa បាននិយាយអំពីការជួញដូរនេះ នៅក្នុងសន្និសីទពោរពេញដោយមនោសញ្ចេតនាមួយមានរយៈ ២ ម៉ោង ដែលធ្វើឡើងកាលពីសប្ដាហ៍កន្លងទៅ។
លោកមហាសេដ្ឋីរូបនេះបានប្រកាសអំពីគោលបំណងហោះជុំវិញឋានព្រះចន្ទកាលពីអំឡុងខែកញ្ញា ឆ្នាំ ២០១៨ ក្នុងពេលដែលលោក Elon Musk នាយកប្រតិបត្តិនិងស្ថាបនិករបស់ SpaceX បានធ្វើបទបង្ហាញអំពីប្រព័ន្ធបាញ់បង្ហោះថ្មី។
លោក Maezawa គ្រោងនឹងជ្រើសរើសនាវិកធ្វើដំណើរទៅឋានព្រះចន្ទជាមួយខ្លួនដោយផ្ទាល់ដៃ ដែលក្នុងនោះលោកចង់រើសយកវិចិត្រករ, តន្ត្រីករ និងអ្នកថតភាពយន្ត រួមទាំងសិល្បករដទៃទៀត និងអវកាសយានិកប៉ុន្មាននាក់ផងដែរ។
លោក Elon ធ្លាប់បាននិយាយថា បេសកម្មនេះត្រូវចំណាយពី ២ ទៅ ១០ ពាន់លានដុល្លារ ក្នុងការអភិវឌ្ឍ Starship ឲ្យមានដំណើរការបាន៕