ឥឡូវ​ប្រជាជន​អ៊ីស្រាអែល ជុំគ្នា​សប្បាយៗមិនបាច់​ពាក់ម៉ាស​ទេ ព្រោះ​​ចាក់វ៉ាក់សាំងបាន​ជោគជ័យ

  • 2021-04-19 01:00:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចាប់តាំងពីថ្ងៃទី១៨ ខែមេសា ឆ្នាំ​២០២១ម្សិលមិញមក ប្រជាជន​អ៊ីស្រាអែលពេលចេញក្រៅផ្ទះ គឺមិនតម្រូវឱ្យពាក់ម៉ាស​ទៀតឡើយ ដែលនេះជាសញ្ញាដ៏ធំមួយ​ក្នុងការ​វិលទៅរកជីវិត​ធម្មតាមុនគេ​ក្នុងលោក​របស់​ប្រទេសនេះ។

ការ​ដកចេញ​នូវតម្រូវការ​ពាក់ម៉ាសនេះ ធ្វើឡើង​ខណៈដែល​អ៊ីស្រាអែល មានករណីឆ្លងកូវីដ១៩តិច និង​ការចាក់វ៉ាក់សាំង​ (Pfizer) បាន​ច្រើនលើសលប់។ ក្នុងចំណោម​ប្រជាជន​ជាង ៩លាននាក់ ក្នុងនោះ ៥៤,៩% ចាក់បានគ្រប់២ដូស និង ៥៩,១% ចាក់បានដូសទីមួយ។ បូករួមទាំងអ្នកជាសះស្បើយពីកូវីដ១៩ទៀត អ៊ីស្រាអែល​ត្រូវបានគេជឿជាក់ថា គឺ​មានភាពសុំានឹងវីរុសទៅហើយ។

លោក​ Benjamin នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល បាន​ថ្លែងថា៖ «ឥឡូវនេះ យើងកំពុងនាំមុខគេ​ក្នុងពិភពលោក​ នៅពេល​ចាកចេញពីជំងឺរាតត្បាត។ ប៉ុន្តែយើង​មិនទាន់បញ្ចប់​ជំងឺនេះ​ទាំងស្រុងនៅឡើយទេ។ វាអាចត្រឡប់វិលមកវិញ។»

យ៉ាងណាក៏ដោយ ការពាក់ម៉ាស​នៅតែតម្រូវផងដែរ​នៅកន្លែង​បិទជិត ដែល​មានការប្រមូលផ្តុំមនុស្សច្រើន ពោលគឺរដ្ឋាភិបាលអ៊ីស្រាអែល ​ជំរុញឱ្យ​ប្រជាជន​គួរយកម៉ាសតាមខ្លួន៕

ប្រភព៖ Reuters

អត្ថបទថ្មី
;