នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាកម្លាំងនគរបាលនៅតាមគោលដៅបិទខ្ទប់ ត្រូវក្រោកឈរ និងប្រើពាក្យសម្ដីឲ្យបានសមរម្យទៅអ្នកធ្វើដំណើរ

  • 2021-04-19 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយមានការទិះទានពីសំណាក់ប្រជាពលរដ្ឋរឿងកម្លាំងសម្ថតកិច្ចនៅតាមគោលដៅបិទខ្ទប់នានា មិនក្រោកឈរសួរនាំប្រជាពលរដ្ឋ និងរុញពីមួយទៅមួយ នាយឧត្តមសេនីយ៍ នេត សាវឿន បានចេញសារជាសំឡេងនៅក្នុងគ្រុប តេលេក្រាម ឯកសារមន្ត្រីសាធារណៈ ដែលបានបញ្ជាឲ្យសមត្ថកិច្ចនគរបាលនៅគ្រប់តំបន់បិទខ្ទប់មុននេះថា «អ្នកដែលត្រូវនិយាយជាមួយពលរដ្ឋ និងអ្នកធ្វើដំណើរត្រូវក្រោកឈរមានឥរិយាបថជាតម្រួតឲ្យបានច្បាស់លាស់ កែសម្រួលអាហ្នឹងភ្លាម និងកុំរុញគ្នាទៅវិញទៅមក អ្នកដែលក្រោកឈរសុំយោបល់សម្រេចពិនិត្យឲ្យគេទៅ ឬមិនទៅ ឲ្យសមរម្យ និងថ្លៃថ្នូរ»

សមត្ថកិច្ចនៅខណ្ឌបឹងកេងកងកំពុងសាកសួរប្រជាពលរដ្ឋនៅថ្ងៃបិទខ្ទប់នៅរាជធានីភ្នំពេញកាលពីថ្ងៃទី១៥ ខែមេសា ២០២១ កន្លងទៅ

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;