អ្នក​ក្រុងតាខ្មៅដែល​ត្រូវចាក់វ៉ាក់សាំងដូសទី២ អាច​ទៅ​ទីតាំងមួយណាក៏បាន​ក្នុងចំណោម២នេះ

  • 2021-04-20 01:25:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដំណើរការ​នៃ​ការ​ចាក់វ៉ាក់សាំង​កូវីដ១៩ ដូសទីពីរ (Sinovac និង Sinopharm) ​នៅក្រុងតាខ្មៅ ខេត្តកណ្តាល​ នឹង​ប្រព្រឹត្ត​ទៅចាប់ពីថ្ងៃទី២០​ ខែមេសា ឆ្នាំ​២០២១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ​២០២១។ នេះបើតាម​សេចក្តីជូនដំណឹង​របស់​គណៈកម្មការចំពោះ​កិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌ​ទូទាំងប្រទេស។

បុគ្គលដែល​បាន​ចាក់​វ៉ាក់សាំង​ដូសទី១ ហើយ​កំពុង​ស្នាក់នៅ​ក្នុងក្រុងតាខ្មៅ​នៃខេត្តកណ្តាល ត្រូវ​អញ្ជើញ​ទៅទទួល​ការចាក់វ៉ាក់សាំង​ដូសទី២ នៅ​មន្ទីរពេទ្យ​បង្អែក​ជ័យជំនះ ឬមណ្ឌល​សុខភាព​ស្វាយរលំ ដោយមិនឱ្យ​ឆ្លងមករាជធានីភ្នំពេញ ឬស្រុកផ្សេងជាដាច់៕

អត្ថបទថ្មី
;