វៀតណាម គ្រោងអនុញ្ញាតឱ្យ​អ្នកចាក់វ៉ាក់សាំងរួច ចូល​ប្រទេស ធ្វើចត្តាឡីស័ក​តែ ៧ថ្ងៃ

  • 2021-04-20 09:27:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សុខាភិបាល​វៀតណាម បាន​បង្ហាញ​ពីគម្រោង​​ក្នុងការ​អនុញ្ញាតឱ្យ​អ្នកចាក់វ៉ាក់សាំងរួច ចូលមកក្នុងប្រទេស​ដោយធ្វើចត្តាឡីស័ក ត្រឹមតែ៧ថ្ងៃ។

ក្នុងសំណើរបស់ក្រសួង​ដែលផ្ញើទៅគណៈកម្មាធិការ​គ្រប់គ្រងកូវីដ១៩របស់​វៀតណាមកាលពីសប្តាហ៍មុន ឱ្យដឹងថា អ្នក​ដែលមាន​លិខិតឆ្លងដែនវ៉ាក់សាំង នឹង​ត្រូវធ្វើតេស្ត​រកកូវីដ១៩ នៅពេលមកដល់ និងធ្វើម្តងទៀត នៅថ្ងៃទី៦ នៃការមកដល់។ ប្រសិន​បើ​អវិជ្ជមាន អ្នកដំណើរ​នោះ​អាចចាកចេញពីកន្លែងធ្វើចត្តាឡីស័កបាន ប៉ុន្តែបន្តនៅដាច់ដោយឡែក​នៅផ្ទះ ឬកន្លែងធ្វើការ​របស់ពូកគេ ក្រោមការឃ្លាំមើលពីអាជ្ញាធរ​មូលដ្ឋាន ៧ថ្ងៃថែមទៀត។

គម្រោងនេះ​ធ្វើឡើង​ខណៈ​វៀតណាម កំពុង​ធ្វើការ​ទាក់ទាញ​ទេសចរឡើងវិញ​ជាពិសេស​បណ្តាប្រទេស​ដែល​គ្រប់គ្រងកូវីដ១៩បានល្អ និង​ចាក់វ៉ាក់សាំង​បាន​ច្រើន៕

ប្រភព៖ Vietnam News

អត្ថបទថ្មី
;